របៀបឆ្លើយតប ពេលដែលយើងប្រព្រឹត្តខុស
ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ រ៉ូម ៧:១៩ គ្រីស្ទបរិស័ទមិនរស់នៅក្នុងបរាជ័យគ្រប់ពេលវេលាឡើយ តែយើងក៏មិនរស់នៅ ក្នុងជ័យជម្នះលើអំពើបាបគ្រប់ពេលដែរ។ ហើយនៅពេលណាយើងមិនបានឈ្នះអំពើបាប បទគម្ពីររ៉ូម ៧:១៣-២៥ បានបង្ហាញយើង អំពីរបៀបដែលគ្រីស្ទបរិស័ទមានជំនឿរឹងមាំ គួរតែឆ្លើយតប ចំពោះបញ្ហានេះ។ យើងគួរតែនិយាយថា ៖ ១. ខ្ញុំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះ (ខ.២២) ២. ខ្ញុំស្អប់អំពើបាបដែលខ្ញុំបានធ្វើ (ខ.១៥) ៣. វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?(ខ.២៤) ៤. អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា(ខ.២៥) អាចនិយាយបានម្យ៉ាងទៀតថា គ្មានគ្រីស្ទបរិស័ទណា ដែលចង់រស់នៅក្នុងបរាជ័យនោះទេ។ គ្មានគ្រីស្ទបរិស័ទណាដែលសុខចិត្តរស់នៅក្នុងបរាជ័យនោះឡើយ។ ប៉ុន្តែ បើយើងបានចាញ់អំពើបាប មួយពេល នោះយើងមិនគួរកុហកអំពីបញ្ហានេះឡើយ។ យើងមិនត្រូវធ្វើពុតជាគ្មានបរាជ័យ។ យើងមិនត្រូវអួតអំពីភាពល្អឥតខ្ចោះ។ យើងមិនត្រូវញញឹមតែសម្បកក្រៅ។ ហើយជាងនេះទៅទៀត ព្រះទ្រង់បានសង្គ្រោះយើង ឲ្យរួចផុតពីភាពខ្វាក់មើលមិនឃើញបរាជ័យខ្លួនឯង និងការឆាប់វិនិច្ឆ័យអ្នកដទៃ។ ឱព្រះអម្ចាស់ សូមព្រះអង្គជួយយើងខ្ញុំ ឲ្យមើលឃើញចំណុចខ្វះខាតរបស់ខ្លួនឯង ជាជាងមើលឃើញកំហុសរបស់អ្នកដទៃ។ សូមព្រះអង្គប្រទានយើងខ្ញុំ នូវចិត្តស្មោះត្រង់ បើកចំហ និងបន្ទាបខ្លួន…
Read article