តើវាជារឿងធម្មតា? ឬជារឿងអាក្រក់?

មានរឿង​ជាច្រើន​ដែល​លោកិយ​នេះ​បាន​ទ្រាំទ្រ ដោយ​ចាត់ទុក​រឿង​ទាំងនោះ ជា “រឿង​ធម្មតា”តែ​តាមពិត រឿង​ទាំងនោះ​ជា​រឿង​អាក្រក់ និង​ស្មោកគ្រោក​នៅ​ចំពោះ​ព្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​សារៈសំខាន់​នៃ​ការ​កែ​តម្រង់​ទស្សនៈ​របស់​យើង ឲ្យ​ស្រប​នឹង​ភាព​បរិសុទ្ធ​របស់​ព្រះ។

អត្ថបទ

ពេលណា​ខ្ញុំ​បាន​យល់​កាន់តែ​ច្រើន អំពី​ចារិក​លក្ខណៈ​របស់​ព្រះ នោះ​ខ្ញុំ​ក៏​កាន់តែ​ងាយ​ស្រឡាញ់​ព្រះអង្គ ហើយក៏​ងាយ​យល់ថា ការអ្វី​ដែល​លោកិយ​នេះ​បាន​ឱបក្រសោប និង​ទ្រាំទ្រ គឺ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះអង្គ។ ដូចនេះ ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ចាត់ទុកថា ស្មោកគ្រោក យើង​បាន​ចាត់​ទុក​ថា រឿង​ធម្មតា។ តាមពិត យើង​បាន​ប្រើ​ពាក្យ “រឿង​ធម្មតា” ជំនួស​ឲ្យ​ពាក្យ “ស្មោកគ្រោក” លើស​ពាក្យ​ណា​ទាំងអស់។ តាមធម្មតា រឿង​អ្វី​ដែល​យើង​ហៅថា រឿង​ធម្មតា នោះ​ព្រះ​ទ្រង់​បាន​ហៅថា រឿង​អាក្រក់ ពេលណា​ព្រះអង្គ​វិនិច្ឆ័យ​រឿង​នោះ ស្របតាម​ចារិក​លក្ខណៈ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ។

More articles