សេចក្តីសប្បុរសសម្រាប់អ្នកទាល់ក្រ

សូមអាន : នាងរស់ ២:៥-១២

ដោយ​ព្រោះ​លោក​មិនខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង​។ នាងរស់ ២:២០

មាន​ពេល​មួយ ភរិយា​របស់​លោក​ជែរ៉ល(Gerald) បាន​ជជែក​គ្នា​ជាមួយ​អ្នក​ស្រី​វ៉ាឡឺរី(Valerie) ហើយក៏​បាន​ដឹង​អំពី​ការ​ស្លាប់​របស់​កូន​អ្នក​ស្រីវ៉ាឡឺរី។ បន្ទាប់​ពី​បាន​ដឹង​អំពី​ទុក្ខ​លំបាក​របស់​គាត់ តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ជែរ៉ល​ក៏បាន​សម្រេច​ចិត្ត​កែ​ច្នៃ​គ្រែ​សម្រាប់​កូន​តូច​ដែល​កូន​គាត់​ឈប់​ប្រើ ឲ្យ​ក្លាយ​ជា​អំណោយ​ដែល​អ្នក​ស្រីវ៉ាឡឺរី​មិន​អាច​ភ្លេច​បាន​។ មួយ​សប្តាហ៍​ក្រោយមក លោក​ជែរ៉ល​ក៏​បាន​យក​បង់​សម្រាប់​អង្គុយ​ដ៏​ស្រស់​ស្អាត​មួយ មកឲ្យ​គាត់​។ អ្នក​ស្រី​វ៉ាឡឺរី​ក៏​បាន​និយាយ​ថា “បង់​នេះ​គឺជា​ភស្តុតាង​បង្ហាញថា ពិភពលោក​នេះ​នៅ​មាន​មនុស្ស​ចិត្ត​ល្អ”។

នាងរស់ និង​អ្នក​ស្រី​ណាអូមី​ក៏​បាន​ជួប​ការ​បាត់បង់​ដ៏​ធ្ងន់ធ្ងរ ដូច​អ្នក​ស្រី​វ៉ាឡឺរី​ផង​ដែរ​។ ស្វាមី​របស់​អ្នក​ស្រី​ណាអូមី និង​កូន​ប្រុស​ពីរ​នាក់​បាន​ស្លាប់​ចោល​គាត់​។ ហើយ​គាត់ និង​កូន​ប្រសារ​ស្រី​របស់​គាត់ គឺ​នាងរស់​មិន​មាន​កូន ហើយក៏​គ្មាន​នរណា​ជួយ​ទំនុក​បម្រុង​ពួកគេ​ឡើយ(នាងរស់ ១:១-៥)។ ពេល​នាងរស់​ទៅ​​រើស​កួរ​ស្រូវ​ដែលគេ​បាន​ជ្រុះ នៅ​វាល​ស្រែ លោក​បូអូស​ដែល​ជា​ម្ចាស់​ស្រែ​នោះ ក៏បាន​សួរ​នាំ​អំពី​នាង​។ ពេល​គាត់​បាន​ដឹង​ថា នាង​ជា​នរណា គាត់​ក៏​បាន​បង្ហាញ​សេចក្តី​សប្បុរស​ចំពោះ​នាង(២:៥-៩)។ នាងរស់​មាន​ការ​ស្ញប់​ស្ញែង ហើយក៏​បាន​សួរ​លោក​បូអូស​ថា “ហេតុ​អ្វី​បានជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដ៏ទៃ​ដូច្នេះ”(ខ.១០)។ គាត់​ក៏​បាន​ឆ្លើយ​ថា “គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ”(ខ.១១)។

ក្រោយមក លោក​បូអូស​ក៏​បាន​យក​នាងរស់​ធ្វើ​ជា​ភរិយា ហើយ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​អ្នក​ស្រី​ណាអូមី(ជំពូក៤)។ ព្ធយុកោ​របស់​ស្តេច​ដាវីឌ និង​របស់​ព្រះយេស៊ូវ​បាន​ចាប់​កំណើត​ពី​អ្នក​ទាំង​ពីរ​។ ដែល​ព្រះ​ទ្រង់​បាន​ប្រើ​លោក​ជែរ៉ល និង​លោក​បូអូស ដើម្បី​ជួយ​កែ​ប្រែ​ការ​សោក​សង្រេង​របស់​អ្នក​ដទៃ​ជា​យ៉ាងណា នោះ​ព្រះអង្គ​ក៏​អាច​ធ្វើ​ការ​តាមរយៈ​យើង ដើម្បី​បង្ហាញ​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត​ដល់​អ្នក​ដទៃ ដែល​កំពុង​មាន​ការ​ឈឺ​ចាប់​ផង​ដែរ​។—Alyson Kieda

តើ​អ្នក​បាន​បង្ហាញ​សេចក្តី​សប្បុរស ឬ​ទទួល​សេចក្តី​សប្បុរស​ពី​អ្នក​ដទៃ នៅ​ពេលណា? តើ​អ្នក​បាន​ទទួល​លទ្ធផល​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ចាត់​ព្រះរាជបុត្រា​ឲ្យ​យាង​ចុះ​មក ប្រោស​លោះ​ទូល​បង្គំ ដែល​ជា​សេចក្តី​សប្បុរសដ៏​ប្រសើរ​បំផុត​។

គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ១-២ និង ១កូរិនថូស ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles