September 9, 2023

You are here:
ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ

ទោះ​បើ​ទូលបង្គំ​ដើរកាត់​ច្រកភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏ដោយ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់​នៃ​ការប្រើ​ប្រាស់​ពាក្យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ពិតជា​មានប្រយោជន៍​ណាស់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ២៣:១-៣ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី៣ (ដូច​ពាក្យ “គាត់”)៖ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នកគង្វាល​ខ្ញុំ​… ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវខ្ចី​… ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់ទឹក​ដែល​ហូរ​គ្រឿនៗ… ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើងវិញ​… បន្ទាប់មក ក្នុង​ខ៤ និង៥ ស្តេច​ដាវីឌ មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី២ (ដូច​ពាក្យ “អ្នក”)៖ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ ព្រនង់ ហើយនឹង​ដំបង​របស់​ទ្រង់​កំសាន្តចិត្ត​ទូលបង្គំ ទ្រង់​រៀបតុ​នៅមុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំងសត្រូវ​ផង ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ។ បន្ទាប់មក ក្នុង​ខ.៦ ទ្រង់​ក៏បាន​ប្តូរ​សព្វនាម យ៉ាងដូច​នេះ​វិញ ៖ ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា​ជារៀងដរាប​ទៅ។ មេរៀន​ដែល​យើង​អាច​រៀន​បាន ពី​ទម្រង់​នៃ​ការប្រើ​ពាក្យ​នេះ​គឺថា យើង​ចាំបាច់​ត្រូវ​និយាយទៅ​កាន់​ព្រះ គឺ​មិនគ្រាន់​តែ​និយាយ​អំពី​ព្រះអង្គ​ប៉ុណ្ណោះទេ។ គ្រីស្ទបរិស័ទ​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់ ជា​ទេវវិទូ​មិន​ផ្លូវការ គឺ​អ្នក​ដែល​ព្យាយាម​យល់​អំពី​ចារិក​លក្ខណៈ និង​ផ្លូវ​របស់​ព្រះ ហើយ​បន្ទាប់មក ក៏​ប្រើ​ពាក្យ ដើម្បី​បកស្រាយ​អំពីអ្វី​ដែល​ខ្លួន​បាន​យល់​នោះ។…

Read article
ចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ

សូមអាន : យ៉ាកុប ៣:២-១១ តែឯអណ្តាត​វិញ នោះ​គ្មាន​អ្នកណា​អាច​នឹង​ផ្សាំង​បាន​ឡើយ​។ យ៉ាកុប ៣:៨ ខ្យល់​ដែល​បក់​មក​មាន​ក្លិន​ក្រោល​សត្វ និង​ស្រូវ​សាឡី​សម្រាប់​សត្វ​សេះ ខណៈ​ពេល​ដែល​យើង​កំពុង​ឈរ នៅ​កន្លែង​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ មីស៊ែល(Michelle) កំពុង​បង្រៀន​កូន​ស្រី​ខ្ញុំ​អំពី​របៀប​ជិះ​សេះ​។ កូន​សេះ​របស់​មីស៊ែល​បាន​ហា​រមាត់​ឡើង ខណៈ​ពេល​ដែល​នាង​កំពុង​បង្ហាញ​របៀប​ដាក់​បង្ហៀរ​នៅ​ក្នុង​មាត់​របស់​វា​។ មីស៊ែល​ក៏​បាន​បត់​ខ្សែ​បង្ហៀរ​មកដល់​ខាង​ក្រោយ​ត្រចៀក​របស់​វា ហើយក៏​បាន​ពន្យល់​ថា បង្ហៀរ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​អ្នក​ជិះ​សេះ ឲ្យ​អាច​បន្ថយ​ល្បឿន​របស់​សេះ ហើយ​បត់​វា​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ​បាន​។ បង្ហៀរ​របស់​សត្វ​សេះ​តូច​ទេ តែ​មាន​សារៈសំខាន់ មិន​ខុស​ពី​អណ្តាត​របស់​យើង​ទេ​។ គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្វី​ដែល​ធំ និង​មាន​អំណាច​។ គឺ​ដូច​ដែល​បង្ហៀរ​មាន​អំណាច​មក​លើ​សត្វ​សេះ ហើយ​អណ្តាត​មាន​អំណាច​មក​លើ​ពាក្យ​សម្តី​របស់​យើង(យ៉ាកុប ៣:៣,៥)។ ពាក្យ​សម្តី​របស់​យើង​អាច​បន្លឺ​ចេញ​មក ទៅតាម​ទិសដៅ​ខុស​គ្នា​។ “ដោយសារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះវរបិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើតមក​តាម​រូប​អង្គ​ព្រះ​ផង”(ខ.៩)។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ព្រះ​គម្ពីរ​បាន​ដាស់តឿន​យើង​ថា យើង​ពិបាក​គ្រប់​គ្រង​ពាក្យ​សម្តី​របស់​យើង​ខ្លាំង​ណាស់ ព្រោះ​ពាក្យ​សម្តី​ចេញពី​ចិត្ត​របស់​យើង(លូកា ៦:៤៥)។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ដែល​គង់នៅ​ក្នុង​ចិត្ត​អ្នកជឿ​ម្នាក់ៗ ជួយ​យើង​មាន​ភាព​អត់​ធ្មត់ ស្លូតបូត និង​ដឹង​ខ្មាត(កាឡាទី ៥:២២-២៣)។ ពេលណា​យើង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ ចិត្ត​របស់​យើង​ក៏បាន​ផ្លាស់​ប្រែ ហើយ​ការ​និយាយ​ស្តី​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ការ​ប្រទេច​ផ្តាសា​ក៏បាន​ប្រែ​ជា​ការ​សរសើរ​ដំកើង​។ ការ​និយាយ​កុហក​ក៏​ប្រែ​ជា​ការ​និយាយ​តែ​ការ​ពិត​។ ការរិះគន់​ក៏​បាន​កែ​ប្រែ​ជា​ការ​លើក​ទឹក​ចិត្ត​។…

Read article