តើសេចក្តីខ្មាសដ៏ត្រឹមត្រូវ គឺជាអ្វី?
ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្តីសុចរិតទេ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្តីស្លាប់។ រ៉ូម ៦:២០-២១ ពេលណាគ្រីស្ទបរិស័ទម្នាក់បើកភ្នែក មើលទៅទង្វើអាក្រក់របស់ខ្លួន ដែលបង្ខូចព្រះនាមព្រះ នោះការដែលគាត់មានអារម្មណ៍អៀនខ្មាស គឺត្រឹមត្រូវហើយ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងរ៉ូមថា “ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប … តើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ?” មានពេលដ៏ត្រឹមត្រូវដែលយើងត្រូវក្រឡេកមកក្រោយ ហើយមានអារម្មណ៍ឈឺចាប់ ចំពោះការរស់នៅ តាមរបៀបដែលបន្ទាបព្រះនាមព្រះយ៉ាងខ្លាំង។ យើងត្រូវដឹងច្បាស់ថា យើងមិនត្រូវនៅជាប់ក្នុងបញ្ហានេះ ដោយរកធ្វើអ្វីមិនកើតនោះឡើយ។ ប៉ុន្តែ ចិត្តរបស់គ្រីស្ទបរិស័ទដែលបើកចំហ មិនអាចក្រឡេកមកមើកភាពល្ងីល្ងើនៃយុវភាពរបស់ខ្លួន ដោយមិនមានអារម្មណ៍ខ្មាសអៀននោះឡើយ ទោះយើងបានដោះស្រាយបញ្ហានេះ ជាមួយព្រះអម្ចាស់ហើយក៏ដោយ។ ភាពអាម៉ាស់ដ៏ត្រឹមត្រូវអាចមានប្រយោជន៍ ហើយនាំមកនូវការប្រោសលោះផងដែរ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីចថា “បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្តីខ្មាស”(២ថែស្សាឡូនីច ៣:១៤)។ បានសេចក្តីថា ការមានសេចក្តីខ្មាស គឺជាការបោះជំហានដ៏ត្រឹមត្រូវ នៅក្នុងការប្រែចិត្តជឿព្រះ ដែលនាំមកនូវការប្រោសលោះ ហើយសូម្បីតែនៅក្នុងការប្រែចិត្តរបស់គ្រីស្ទបរិស័ទ ចេញពីអំពើបាប និងរដូវកាលនៃភាពត្រជាក់ខាងវិញ្ញាណ។ ការមានសេចក្តីខ្មាស គឺមិនមែនជាអ្វីដែលយើងត្រូវជៀសវាងទាំងស្រុងនោះឡើយ។ ព្រះទ្រង់ក៏អាចប្រើសេចក្តីខ្មាសរបស់យើង ដើម្បីដោះស្រាយបញ្ហាដែលយើងមានជាមួយព្រះអង្គផងដែរ។ យើងអាចសន្និដ្ឋានថា ការបង្រៀនក្នុងព្រះគម្ពីរ…
Read article