September 12, 2023

You are here:
សេចក្តីជំនឿជាអំណោយ

ជំនឿ​ដែល​សង្គ្រោះ​ឲ្យ​រួចពី​បាប មិនបាន​កើត​ចេញពី​ការសម្រេច​ចិត្ត​របស់​មនុស្ស​នោះ​ទេ តែ​ជាអំណោយ​មក​ពី​ព្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកទឹកចិត្ត​យើង ឲ្យ​កោតស្ញប់ស្ញែង​សេចក្តី​មេត្តា​ដ៏​អស្ចារ្យ​របស់​ព្រះ​អម្ចាស់ ដែល​បាន​បង្ហាញ​ចេញ​មក នៅពេល​ដែល​គ្រីស្ទបរិស័ទ​ម្នាក់​ៗ​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះអង្គ។ អត្ថបទ នៅពេល​ដែល​អ្នកទទួល​ជឿ​ព្រះយេស៊ូវ​ គឺ​មិន​មាន​ន័យ​ថា អ្នក​បាន​ធ្វើឲ្យ​ជំនឿ​នោះ​កើត​មាន​ ក្នុង​ចិត្ត​អ្នក​ឡើយ។ ជំនឿ​នោះ​មិនបាន​កើត​ចេញ ឬ​លេច​ឡើង​ពី​សណ្ឋាន​នៃ​ការ​ស្លាប់​ខាង​វិញ្ញាណ​របស់​អ្នកនោះ​ទេ។ ពេលនោះ អ្នក​ប្រហែល​បានឮ​ដំណឹងល្អ​ជាលើកដំបូង ហើយក៏​បាន​ឆ្លើយតប​ចំពោះ​ដំណឹងល្អ ដោយ​ការ​ពេញចិត្ត ហើយក៏​បាន​ឱបក្រសោប​យក​ដំណឹងល្អ ហើយ​អ្នក​ប្រហែលជា​គិតថា “ទីបំផុត ខ្ញុំ​បានសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ​ហើយ”។ តាមពិត សេចក្តី​ជំនឿ​ដែល​នាំឲ្យ​បាន​សង្រ្គោះ មិនបាន​កើត​ចេញពី​ការសម្រេច​ចិត្ត​របស់​មនុស្ស​ឡើយ។ តែ​ជា​អំណោយ​មក​ពី​ព្រះ។ សូម​យើង​នឹក​ចាំ អំពី​ការ​បកស្រាយ​របស់​សាវ័ក​ប៉ុល អំពី​បញ្ហា​នេះ ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ យ៉ាងដូច​នេះ​ថា “ពីដើម អ្នករាល់គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ ជា​ការដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត តាមរបៀប​លោកីយ៍​នេះ គឺ​តាម​មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វថ្ងៃ​នេះ បណ្តាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស យើង​រាល់គ្នា​ទាំងអស់​ក៏បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពីដើម​ដែរ ដោយ​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​សាច់ឈាម និង​គំនិត​យើង​ចង់បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូចជា​មនុស្ស​ឯទៀត​ដែរ”(អេភេសូរ ២:១-៣)។…

Read article
អំណាចនៃការនៅស្ងៀម

សូមអាន : ទំនុក​ដំកើង ៣៧:៥-៧ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់​ចាំ​ទ្រង់​ចុះ​។ ទំនុក​ដំកើង ៣៧:៧ មាន​បន្ទប់​មួយ ដែល​មាន​ទឹក​ធ្វើ​ឲ្យ​ខ្លួន​មនុស្ស​អណ្តែត​យ៉ាង​មាន​ផា​សុខ​ភាព ហើយ​គេ​ក៏​បាន​បិទ​ភ្លើង​ក្នុង​បន្ទប់​នោះ រួច​ភ្លេង​ដ៏​ស្រទន់​ដែលគេ​បាន​ចាក់​ឲ្យ​ស្តាប់ ក៏បាន​ប្រែ​ជា​ស្ងប់​ស្ងាត់​។ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​បាន​បក​ស្រាយ​ថា បន្ទប់​ដ៏​ស្ងប់​ស្ងាត់​នេះ​ជួយ​ឲ្យ​យើង​មាន​ភាព​ធូរ​ស្រាល ពី​ភាព​តានតឹង និង​ការ​ថប់​បារម្ភ​។ ខ្ញុំ​មិន​ដែល​បាន​ដឹង​អំពី​រឿង​នេះ​ពី​មុន​មក​ទេ​។ បន្ទប់​នោះ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា ភាព​វឹកវរ​ក្នុង​លោកិយ​បាន​ឈប់ ហើយ​គេ​អាច​មាន​ការ​គិត​ដ៏​ច្បាស់​លាស់ នៅ​ក្នុង​ចិត្ត​។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មាន​អំណាច ក្នុង​ការ​នៅ​ស្ងៀម​។ យើង​អាច​សម្រាក យ៉ាង​មាន​ផា​សុខ​ភាព​បំផុត ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះ ដែល​បាន​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ ហើយ​ប្រទាន​យើង​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ​។ ពេលណា​យើង​នៅ​ស្ងៀម ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​ពេល​ស្ងប់​ស្ងាត់ ដោយ​ដកចេញ​ការ​រំខាន​ក្នុង​ជីវិត​យើង ព្រះអង្គ​នឹង​ប្រទាន​កម្លាំង​យើង ឲ្យ​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះអង្គ​កាន់តែ​ច្បាស់(ទំនុក​ដំកើង ៣៧:៧)។ បន្ទប់​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​នោះ ទោះ​ស្ងាត់​ស្ងៀម​យ៉ាងណា​ក៏ដោយ បើ​គ្មាន​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ​ទេ នោះ​វា​គ្មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ឡើយ​។ ហេតុ​នេះ​ហើយ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​របៀប​ដ៏​សាមញ្ញ សម្រាប់​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដោយ​គ្មាន​ការ​រំខាន​ជាមួយ​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ថា “តែ​ឯ​អ្នក កាលណា​អធិស្ឋាន…

Read article