ការស្វាគមន៍មនុស្សដែលយើងមិនស្គាល់
សូមអាន : ចោទិយកថា ១០:១៧-២០ ទ្រង់សំរេចសេចក្តីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង។ ចោទិយកថា ១០:១៨ ខណៈពេលដែលស្រ្តី និងកុមារជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ បានធ្វើដំណើរមកដល់ស្ថានីយរថភ្លើង នៅទីក្រុងប៊ែរឡាំង បន្ទាប់ពីបានរត់គេចពីសង្រ្គាមនៅប្រទេសកំណើតរបស់ខ្លួន ពួកគេបានជួបរឿងដ៏ភ្ញាក់ផ្អើលមួយ។ ក្រុមគ្រួសារជនជាតិអាឡឺម៉ង់ជាច្រើនបានឈរកាន់បដា ដែលបានសរសេរដោយដៃ ដើម្បីផ្តល់កន្លែងជ្រកកោនដល់ពួកគេ ក្នុងផ្ទះរបស់ខ្លួន។ មានបដាខ្លះសរសេរថា “ខ្ញុំអាចទទួលស្នាក់នៅមនុស្សពីរនាក់!” ខ្លះទៀតសរសេរថា “មានបន្ទប់ធំមួយ សម្រាប់ស្នាក់អាស្រ័យ”។ គេក៏បានសម្ភាសស្រ្តីម្នាក់ ដោយសួរគាត់អំពីមូលហេតុ ដែលគាត់បានទទួលស្វាគមន៍មនុស្ស ដែលគាត់មិនដែលស្គាល់ឲ្យចូលស្នាក់នៅផ្ទះគាត់។ ពេលនោះ គាត់ក៏បានឆ្លើយថា កាលសម័យមុន ម្តាយគាត់ក៏ត្រូវការកន្លែងជ្រកកោន ពេលម្តាយគាត់កំពុងរត់គេចពីពួកណាស៊ីអ៊ីត្លែផងដែរ ដូចនេះ គាត់ចង់ជួយអ្នកដែលកំពុងត្រូវការជំនួយដូចនេះ។ ក្នុងបទគម្ពីរចោទិយកថា ព្រះទ្រង់បានត្រាស់ហៅពួកអ៊ីស្រាអែល ឲ្យយកអសារអ្នកដែលមកពីស្រុកឆ្ងាយ។ តើហេតុអ្វី? ព្រោះព្រះអង្គជាអ្នកការពារក្មេងកំព្រា ស្រ្តីមេម៉ាយ និងជនបរទេស(១០:១៨) ហើយដោយសារប្រជាជនអ៊ីស្រាអែលក៏ធ្លាប់រស់នៅជាជនបរទេស ក្នុងទឹកដីអេស៊ីព្ទផងដែរ(ខ.១៩) នោះពួកគេក៏ដឹងផងដែរថា ការរស់នៅក្នុងទឹកដីប្រទេសដទៃមានភាពងាយរងគ្រោះប៉ុណ្ណា។ ការអាណិតក៏បានបណ្តាលចិត្តពួកគេឲ្យជួយយកអសារ។ តែម្ចាស់ផ្ទះក៏ជាអ្នកទទួលព្រះពរផងដែរ។ ជាក់ស្តែង ពេលដែលស្រ្តីមេម៉ាយនៅភូមិសារិបតា ទទួលស្វាគមន៍លោកអេលីយ៉ា ចូលស្នាក់នៅផ្ទះរបស់គាត់…
Read article