ថ្វាយបន្ទុករបស់អ្នកដល់ព្រះអង្គ
សូមអាន : ទំនុកដំកើង ៤៦ ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០ ម្ចាស់បណ្ណាគារ ដែលខេត(Keith)ធ្វើការ បានទៅសម្រាកវិស្សមកាល តែពីរថ្ងៃទេ តែក្នុងនាមខេតជាជំនួយការ គាត់មានអារម្មណ៍ថា គាត់បានបាត់បង់ម្ចាស់ការ ដោយសារការទទួលខុសត្រូវច្រើនពេក។ ការងារមានដំណើរការយ៉ាងរលូន តែខេតមានការថប់បារម្ភថា គាត់មិនអាចមើលការខុសត្រូវឲ្យបានល្អ។ គាត់ក៏បានខិតខំគ្រប់គ្រងការងារបណ្ណាគារ យ៉ាងវក់វី។ ទីបំផុត នៅក្នុងការជួបចៅហ្វាយនាយរបស់គាត់តាមទូរស័ព្ទ ចៅហ្វាយនាយគាត់ក៏បានប្រាប់គាត់ ឲ្យសម្រួលអារម្មណ៍ ហើយប្រាប់ថា អ្វីដែលគាត់ត្រូវធ្វើ គឺត្រូវធ្វើតាមការណែនាំដែលគាត់បានផ្ញើមកគាត់តាមអ៊ីមែលរៀងរាល់ថ្ងៃ។ ហើយក៏បានប្រាប់គាត់កុំឲ្យព្រួយបារម្ភ ព្រោះចៅហ្វាយនាយគាត់ជាអ្នកទទួលបន្ទុកការងារទាំងអស់។ ក្នុងពេលដែលពួកអ៊ីស្រាអែលមានជម្លោះជាមួយនគរដទៃ ពួកគេក៏បានទទួលពាក្យលើកទឹកចិត្តស្រដៀងនេះពីព្រះអម្ចាស់ផងដែរ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា “ចូរបង្អង់សិន” ដែលមានន័យថា “ចូរឈប់ច្រាស់ច្រាល់ ចូរធ្វើតាមបង្គាប់ព្រះអង្គ ព្រោះព្រះអង្គនឹងប្រយុទ្ធជំនួសពួកគេ”។ ពេលដែលព្រះទ្រង់ប្រាប់ពួកអ៊ីស្រាអែលឲ្យឈប់បង្អង់ គឺមិនមែនប្រាប់ពួកគេឲ្យនៅស្ងៀម មិនធ្វើអ្វីសោះនោះទេ តែឲ្យស្តាប់បង្គាប់ព្រះ ដោយចិត្តស្មោះត្រង់ ដោយចុះចូលនឹងការគ្រប់គ្រងរបស់ព្រះអង្គ ហើយថ្វាយលទ្ធផលនៃការប្រឹងប្រែងរបស់ពួក ទុកឲ្យព្រះអង្គជាអ្នកសម្រេច។ ព្រះអង្គក៏បានត្រាស់ហៅយើងឲ្យធ្វើដូចនេះផងដែរ។ ហើយយើងអាចធ្វើបាន ព្រោះព្រះដែលយើងទុកចិត្ត មានអំណាចគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ព្រះអង្គអាចធ្វើឲ្យផែនដីរលាយ ដោយមានបន្ទូលតែមួយព្រះឱស ព្រះអង្គក៏អាចធ្វើឲ្យសង្គ្រាមលែងមាន រហូតដល់ចុងផែនដី(ខ.៦,៩)…
Read article