សម្រេចបំណងប្រាថ្នាធំតាមផ្លូវខុស
សូមអាន : ម៉ាកុស ១០:៣៥-៤៥ លោកគ្រូ សូមលោកសំរេចឲ្យយើងខ្ញុំ តាមសេចក្តីសំណូមរបស់យើងខ្ញុំផង។ ម៉ាកុស ១០:៣៥ កាលពីឆ្នាំ២០២១ មានវិស្វករម្នាក់ មានមហិច្ឆតាចង់បាញ់គ្រាប់ព្រួញ ឲ្យបានឆ្ងាយជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកាលពីមុនមានគេបាញ់បានដល់ចម្ងាយ៦១៨ម៉ែត្រ។ គាត់ក៏បានដេកផ្ងារនៅលើដី ក្នុងវាលរហោស្ថាន ដើម្បីបាញ់ធ្នូនឹងជើង ដោយប្រើជើងទ្រធ្នូ ហើយដៃទាញខ្សែធ្នូ ក្នុងគោលបំណងបាញ់ចេញគ្រាប់ព្រួញ ដើម្បីបំបែកកំណត់ត្រាថ្មី ឲ្យបានជាង១,៥ គីឡូម៉ែត្រ។ គាត់ក៏បានដកដង្ហើមធំ ហើយក៏បានប្រលែងខ្សែធ្នូ ឲ្យគ្រាប់ព្រួញហោះហើរចេញទៅ។ តែវាមិនបានហោះហើរបានចម្ងាយ១គីឡូម៉ែត្រឡើយ។ តាមពិត គាត់បានបាញ់គ្រាប់ព្រួញត្រូវជើងខ្លួនឯង បណ្តាលឲ្យមានរបួសជើងយ៉ាងដំណំ។ ជួនកាល យើងក៏បានជួបការខកចិត្ត នៅពេលដែលយើងមានក្តីប្រាថ្នាធំ ចង់សម្រេចគោលដៅដ៏ល្អ តាមរបៀបមិនត្រឹមត្រូវ។ សាវ័កយ៉ាកុប និងសាវ័កយ៉ូហានបានយល់អំពីអត្ថន័យ នៃការស្វែងរកការដ៏ល្អ ដោយហេតុផលមិនត្រឹមត្រូវ។ កាលនោះ ពួកគេបានទូលសូមព្រះយេស៊ូវថា “សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក”(ម៉ាកុស ១០:៣៧)។ ព្រះយេស៊ូវធ្លាប់ប្រាប់ពួកសាវ័កថា ពួកគេនឹង “បានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២”(ម៉ាថាយ ១៩:២៨) ប្រហែលហេតុនេះហើយបានជាពួកគេបានទូលសូមព្រះអង្គងាយៗយ៉ាងនេះ។ តើការទូលសូមនេះមានបញ្ហាអ្វី? ត្រង់ចំណុចនេះ ពួកគេកំពុងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន…
Read article