October 1, 2023

You are here:
ការរចនាដ៏ប្រណិតរបស់ព្រះអង្គ

លោកុប្បត្ដិ ១:១៤-២៣ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​មាន​មច្ឆា​ជាតិ​រវើក​នៅ​ក្នុង​ទឹកជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស”។ លោកុប្បត្ដិ ១:២០ អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​បាន​បង្កើត​ដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​តូច​មួយ ដែល​ចេះ​ទទះ​ស្លាប់ តាម​គំរូ​របស់​សត្វ​ត្រចៀកកាំ​។ សត្វ​ត្រចៀកកាំ​អាច​ហោះ​ហើរ ដោយ​ល្បឿន១៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​សំកាំង ហោះ​ដាំ​ក្បាល​ចុះ​មក​ក្រោម ហើយ​បត់​ចុះ​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​ក៏​អាច​ឈប់​ភ្លាមៗ​។ ទោះជា​យ៉ាងណា​ក៏ដោយ ដ្រូន​ដែលគេ​បាន​ផលិត​ឲ្យ​ចេះ​ហោះ​ដូច​សត្វ​ត្រចៀក​កាំ​នោះ មិន​មាន​សមត្ថភាព​ដូច​សត្វ​ត្រចៀក​កាំ​ឡើយ​។ អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា សត្វ​បក្សី​មាន​សាច់ដុំ​ជា​ច្រើន​ប្រភេទ ដែល​ជួយ​ឲ្យ​ពួកវា​អាច​ហោះ​ហើយ​បាន​លឿន អាច​បត់​ស្លាប ហើរ​បង្វិល​ខ្លួន និង​បើក​ស្លាប​ឲ្យ​ធំ​សំកាំង​ខ្លួន​នៅ​លើ​អាកាស ដើម្បី​សន្សំ​ថាមពល​របស់​ពួកវា​។ គាត់​បាន​ទទួល​ស្គាល់​ថា ការ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​របស់​គាត់ អាច​ផលិត​ដ្រូន​នោះ ដោយ​យក​គំរូ​បាន​ការហោះហើរ​របស់​សត្វ​ត្រចៀកកាំ បាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​បាន​ប្រទាន​សមត្ថភាព​ដ៏​អស្ចារ្យ​គ្រប់​ប្រភេទ ដល់​សត្វ​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត​ក្នុង​ពិភពលោក​។ ការ​សង្កេត​មើល​ពួកវា និង​ពិចារណា អំពី​សមត្ថភាព និង​ចារិក​លក្ខណៈ​របស់​ពួកវា អាច​ក្លាយ​ជា​ប្រភព​នៃ​ប្រាជ្ញា​សម្រាប់​យើង​។ ឧទាហរណ៍ សត្វ​ស្រមោច​បង្រៀន​យើង អំពី​ការ​សន្សំ​ស្បៀង​អាហារ សត្វ​ទន្សាយ​ថ្ម​បាន​បង្ហាញ​យើង​អំពី​តម្លៃ​នៃ​ការ​ស្វែងរក​ជម្រក ដែល​អាច​ពឹង​ផ្អែក​បាន ហើយ​សត្វ​កណ្តូប​មាន​កម្លាំង​ខ្លាំង​ដោយសារ​ការ​សាមគ្គី​គ្នា(សុភាសិត ៣០:២៥-២៧)។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា “ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយសារ​ប្រាជ្ញា​របស់​ទ្រង់”(យេរេមា ១០:១២) ហើយ​នៅ​ចុង​បញ្ចប់​នៃ​ជំហាន​នីមួយៗ​នៃ​ដំណើរ​ការ​នៃ​ការ​បង្កើត​របស់​ព្រះអង្គ ព្រះអង្គ​បាន​មាន​បន្ទូល​បញ្ជាក់​ថា ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​គឺ​សុទ្ធតែ “ល្អ”(លោកុប្បត្តិ ១:៤,១០,១២,១៨,២១,២៥,៣១)។…

Read article