ព្រះទ្រង់នៅតែអាចប្រើយើង
និក្ខមនំ ៤:១-៥ “ទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ”។ និក្ខមនំ ៣:១២ មានពេលមួយ លោកគីហ្សុមបូ(Kizombo) អង្គុយមើលភ្នក់ភ្លើង នៅកន្លែងបោះជំរំ ដោយជញ្ជឹងគិតអំពីសំណួរសំខាន់ៗ សម្រាប់ជីវិតគាត់។ គាត់សួរខ្លួនឯងថា តើខ្ញុំសម្រេចបានអ្វីខ្លះហើយ? គាត់ក៏បានឆ្លើយប្រាប់ខ្លួនឯងភ្លាមៗថា ខ្ញុំមិនសម្រេចអ្វីបានច្រើនទេ។ គាត់បានវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ដោយបម្រើការក្នុងសាលារៀនដែលឪពុកគាត់បានបង្កើត នៅក្នុងព្រៃជ្រៅ។ គាត់ក៏កំពុងតែខិតខំសរសេរទីបន្ទាល់ដ៏មានអំណាចនៃជីវិតរបស់ឪពុកគាត់ ដែលបានរួចផុតពីសេចក្តីស្លាប់ នៅក្នុងសង្គ្រាមស៊ីវិលពីរលើក។ គាត់ក៏បានសួរខ្លួនឯងទៀតថា តើខ្ញុំជាអ្វី ដែលត្រូវខំធ្វើកិច្ចការទាំងអស់នេះ? សំណួរដែលលោកគីហ្សុមបូបានសួរដោយខ្វះទំនុកចិត្ត បានធ្វើឲ្យខ្ញុំនឹកចាំអំពីលោកម៉ូសេ។ មានពេលមួយ ព្រះទ្រង់ទើបតែបានប្រទានបេសកកម្មមួយ ឲ្យលោកម៉ូសេនាំរាស្ត្រព្រះអង្គ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក”(និក្ខមនំ ៣:១០)។ លោកម៉ូសេក៏បានឆ្លើយតបថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ?” (ខ.១១)។ បន្ទាប់ពីលោកម៉ូសេបាននិយាយដោះសារ ព្រះអង្គក៏បានសួរគាត់ថា “តើមានអ្វីនៅដៃឯងនោះ?” លោកទូលឆ្លើយថា “មានដំបង”(៤:២)។ លោកម៉ូសេក៏បានបោះដំបងទៅលើដី តាមបង្គាប់ព្រះអង្គ។ ដំបងក៏បានប្រែក្លាយជាសត្វពស់មួយក្បាល។ លោកម៉ូសេក៏បានចាប់កាន់សត្វពោះនោះ តាមបង្គាប់ព្រះអង្គ ហើយវាក៏បានប្រែក្លាយជាដំបងនៅក្នុងដៃរបស់គាត់វិញ(ខ.៤)។ លោកម៉ូសេក៏អាចទៅប្រឈមមុខដាក់ស្តេចផារ៉ោន ដោយព្រះចេស្តារបស់ព្រះ។ តាមរយៈការអស្ចារ្យដែលព្រះអង្គធ្វើតាមរយៈគាត់ គេក៏បានដឹងថា ព្រះក្លែងក្លាយរបស់សាសន៍អេស៊ីព្ទ គ្មានអំណាចអ្វីមកលើព្រះពិតដែលមានតែមួយអង្គ។ លោកគីហ្សុមបូក៏បាននឹកឃើញលោកម៉ូសេ…
Read article