ព្រះយេស៊ូវស្គាល់ចៀមរបស់ព្រះអង្គ
“ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ ព្រះយេស៊ូវស្គាល់អស់អ្នក ដែលជាកម្មសិទ្ធិព្រះអង្គ។ តើព្រះអង្គស្គាល់យ៉ាងណាខ្លះ? បទគម្ពីរ យ៉ូហាន ១០:៣ មានន័យស្របនឹងបទគម្ពីរ យ៉ូហាន ១០:២៧។ បទគម្ពីរនេះបានចែងថា “ហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ”។ ដូចនេះ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំក៏ស្គាល់វាដែរ” គឺមានន័យថា យ៉ាងហោចណាស់ ព្រះអង្គស្គាល់ឈ្មោះពួកគេ បានសេចក្តីថា ព្រះអង្គស្គាល់ពួកគេផ្ទាល់ៗខ្លួន និងដោយភាពស្និទ្ធស្នាល។ ពួកគេមិនមែនជាជនអនាមិក ដែលវង្វេងក្នុងហ្វូងចៀមនោះទេ។ បទគម្ពីរយ៉ូហាន ១០:១៤-១៥ បានផ្តល់ឲ្យយើងនូវការយល់ដឹងមួយទៀតថា “ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ”។ របៀបដែលព្រះយេស៊ូវស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មានភាពស្រដៀងគ្នាយ៉ាងពិតប្រាកដ នឹងរបៀបដែលព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ។ ព្រះយេស៊ូវទតឃើញអង្គទ្រង់ ក្នុងព្រះវរបិតា ហើយក៏ទតឃើញអង្គទ្រង់ ក្នុងពួកសាវ័កផងដែរ។ ព្រះយេស៊ូវបានស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ ក្នុងពួកសាវ័ករបស់ព្រះអង្គ។ ព្រះអង្គទតឃើញត្រារបស់ព្រះអង្គ ដែលបានបោះពីលើចៀម។ ការនេះបង្ហាញថា ព្រះអង្គស្រឡាញ់ពួកគេណាស់។ ព្រះអង្គប្រៀបដូចជាស្វាមីដែលកំពុងរង់ចាំភរិយា នៅអាកាសយានដ្ឋាន ដោយឈរមើលមនុស្សដែលចុះពីយន្តហោះម្តងមួយៗ។ ពេលនាងបង្ហាញខ្លួនមក…
Read article