October 24, 2023

You are here:
ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ?

ហេតុអ្វី​គេ​ហៅ​អង្គ​ទី៣នៃ​ព្រះ​ត្រៃ​ឯក​ថា ព្រះវិញ្ញាណ​បរិសុទ្ធ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​មូលហេតុ​មួយ ដែល​គេ​ហៅ​ព្រះអង្គ​ថា ព្រះវិញ្ញាណបរិសុទ្ធ ដែល​មូល​ហេតុ​នេះ​ស្ថិតនៅ​ក្នុង​ព្រះរាជកិច្ច​ប្រោស​លោះ​របស់​ព្រះវិញ្ញាណ ដែល​ធ្វើឲ្យ​យើង​បរិសុទ្ធ នៅ​ក្នុង​ការ​ញែក​យើង​ជា​បរិសុទ្ធ។ អត្ថបទ ហេតុអ្វី​គេ​ហៅ​ព្រះអង្គ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ? មាន​មូលហេតុ​មួយចំនួន ដែលគេ​បាន​ហៅ​ព្រះអង្គ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ តែ​យ៉ាងហោចណាស់ ពាក្យ “បរិសុទ្ធ” ដូចដែល​គេ​បាន​ប្រើ​សំដៅ​ទៅលើ​ព្រះវិញ្ញាណ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ព្រះរាជកិច្ច​ដ៏​ជាក់លាក់​មួយ ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។ ក្នុងចំណោម​ព្រះ​ត្រៃ​ឯក ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អង្គ​ដែល​មាន​តួនាទី​ដ៏​សំខាន់ នៅក្នុង​ការ​ញែក​យើង​ជា​បរិសុទ្ធ និង​ក្នុង​ការ​ជួយ​ឲ្យ​យើង​អាច​ត្រឡប់​ដូចជា​រូបអង្គ​នៃ​ព្រះរាជបុត្រា ជា​ព្រះគ្រីស្ទ ដែល​ការ​ផ្លាស់​ប្រែ​នេះ​ធ្វើឲ្យ​យើង​បរិសុទ្ធ។ ដូចនេះ ជា​ញឹកញាប់ ខ្ញុំ​បានឮ​គ្រីស្ទបរិស័ទ​សួរ​ខ្ញុំ​ថា “តើ​ព្រះ​ទ្រង់​មានបំណង​ព្រះទ័យ​យ៉ាងណា សម្រាប់​ជីវិត​ខ្ញុំ?” ពុំ​នោះ​ទេ ពួក​គេ​ក៏បាន​សួរ​ខ្ញុំ​អំពី​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។ ហើយ​ខ្ញុំ​ក៏បាន​នាំ​ពួក​គេ​បើក​ព្រះគម្ពីរ​មើល ហើយ​ប្រាប់​ពួក​គេ​ថា “សូម​ព្យាយាម​មើល​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ ហើយ​កុំ​ស្តាប់​តាម​ការ​លេង​ពាក្យ ឬ​ការ​បង្រៀន​ប្លែក​ៗ​ពី​គ្រូ​ណាមួយ​នោះ​ឡើយ”។ ជា​ការពិត​ណាស់ មាន​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​មនុស្ស ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ទៅកាន់​ទីកន្លែង និង​កិច្ចការ​ដ៏​ជាក់លាក់​ណាមួយ។ តែ​តាម​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​មនុស្ស​ទៅ​រក​អ្វី? គឺ​ទៅ​រក​សេចក្តី​បរិសុទ្ធ។ តើ​ព្រះអង្គ​មាន​គោលបំណង​ធំ​បំផុត​យ៉ាងណា​ខ្លះ សម្រាប់​ជីវិត​អ្នក?…

Read article
កុំអស់សង្ឃឹម

២កូរិនថូស ៤:១៦-១៨ ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៦ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ម្តាយ​ខ្ញុំ​មាន​សុខ​ភាព​ល្អ ម្តង​ណា​ឡើយ​។ គាត់​បាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​គាត់​បាន​ឡើង​ចុះ មិន​ដែល​ទៀង​ទាត់​​។ សុខ​ភាព​គាត់​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ ហើយ​តម្រងនោម​របស់​គាត់​ក៏​បាន​ខូច បានជា​គាត់​ចាំបាច់​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ​។ ការ​ខូច​ប្រព័ន្ធ​ប្រសាទ និង​ការ​បាក់​ឆ្អឹង​បាន​បណ្តាល​ឲ្យ​គាត់​ត្រូវ​ប្រើ​ប្រាស់​រទេះរុញ​។ ភ្នែក​របស់​គាត់​ក៏​ចាប់​ផ្តើម​អន់​ខ្សោយ​កាន់តែ​ខ្លាំង ឆ្ពោះ​ទៅ​រក​ភាព​ពិការ​ភ្នែក​។ ប៉ុន្តែ ខណៈ​ពេល​ដែល​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ​ឥត​ឈប់ឈរ ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​ចម្រើន​ឡើង​យ៉ាង​ខ្លាំងក្លា​។ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ឲ្យ​ស្គាល់ និង​ដក​ពិសោធន៍​ជា​មួយ​ក្តី​ស្រឡាញ់​របស់​ព្រះ​។ ព្រះបន្ទូល​ដ៏​មាន​តម្លៃ​ក្នុង​ព្រះ​គម្ពីរ មាន​រស់​ជាតិ​កាន់តែ​ផ្អែម​សម្រាប់​គាត់​។ មុន​ពេល​ភ្នែក​គាត់​ងងឹត គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ប្អូន​ស្រី​គាត់ ដោយ​រាប់​បញ្ចូល​ទាំង​ខ​គម្ពីរ២កូរិនថូស ជំពូក៤ ដែល​បាន​ចែងថា “ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ”(ខ.១៦)។ សាវ័ក​ប៉ុល​ដឹង​ថា មនុស្ស​ងាយ​នឹង​ជួប​ភាព​អស់​សង្ឃឹម​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក១១ គាត់​បាន​ពិពណ៌នា អំពី​ជីវិត​របស់​គាត់ ដែល​ជួប​គ្រោះ​ថ្នាក់ ការ​ឈឺ​ចាប់ និង​ការ​ខ្វះខាត(ខ.២៣-២៩)។ តែ​គាត់​ដឹង​ថា ទុក្ខ​លំបាក​ទាំង​នោះ​មិន​ស្ថិត​ស្ថេរ​ឡើយ​។ ហើយ​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​អាច​មើល​ឃើញ…

Read article