ទ្វារបស់ព្រះអង្គបើកចំហសម្រាប់មនុស្សទាំងអស់
រ៉ូម ១០:៨-១៣ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ។ រ៉ូម ១០:១៣ ភោជនីយដ្ឋាន ក្នុងតំបន់ដែលខ្ញុំធ្លាប់រស់នៅកាលពីក្មេង មានការរៀបចំស្របតាមការបត់បែននៃសង្គម និងការប្រកាន់ពូជសាសន៍នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០។ ទោះជាយ៉ាងណាក៏ដោយ ជំនួយការក្នុងផ្ទះបាយ ដែលមានអ្នកស្រីម៉ារី(Mary)ជាចុងភៅ និងអ្នកលាងចានដូចខ្ញុំ សុទ្ធតែជាជនជាតិអាមេរិកស្បែកខ្មៅ ហើយភ្ញៀវដែលមកបរិភោគអាហារក្នុងភោជនីយដ្ឋានសុទ្ធតែជាជនជាតិអាមេរិកស្បែកស។ ភ្ញៀវដែលជាជនជាតិស្បែកខ្មៅអាចកុម្ម៉ង់អាហារបាន តែពួកគេត្រូវទៅយកអាហារនៅទ្វារខាងក្រោយ។ គោលនយោបាយប្រភេទនេះ បានបណ្តាលឲ្យមានការប្រព្រឹត្តដោយភាពមិនស្មើគ្នា មកលើជនជាតិស្បែកខ្មៅនៅសម័យនោះ។ ទោះរឿងនេះបានកន្លងផុតទៅជាយូរឆ្នាំហើយក្តី ក៏យើងនៅតែត្រូវការការលូតលាស់ នៅក្នុងរបៀបដែលយើងទំនាក់ទំនងគ្នា ក្នុងនាមជាមនុស្សដែលព្រះទ្រង់បានបង្កើត ឲ្យមានរូបភាពដូចព្រះអង្គ។ បទគម្ពីរ រ៉ូម ១០:៨-១៣ បានបង្រៀនយើងថា ព្រះទ្រង់បានស្វាគមន៍មនុស្សទាំងអស់ចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ ដោយស្មើភាពគ្នា គឺគ្មានការរើសអើងនោះទេ។ មនុស្សទាំងអស់ត្រូវចូលតាមផ្លូវតែមួយ តាមរយៈការជឿលើការសុគតរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតបាប និងអត់ទោសបាបឲ្យយើង។ ព្រះទ្រង់បានប្រទានសេចក្តីសង្រ្គោះសម្រាប់មនុស្សគ្រប់ពណ៌សម្បុរ ដោយមិនរើសមុខ មិនប្រកាន់ឋានៈក្នុងសង្គម ឬពូជសាសន៍ឡើយ។ ក្នុងព្រះអង្គមនុស្សគ្រប់គ្នា មានភាពស្មើគ្នា។ គឺដូចដែលព្រះគម្ពីរបានចែងថា “អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់”(ខ.១១-១២)។ ចំពោះព្រះបន្ទូលក្នុងព្រះគម្ពីរខាងលើនេះ…
Read article