ព្រះអង្គកែប្រែផេះឲ្យក្លាយជាភួងលម្អ
អេសាយ ៦១:១-៤ ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំ … នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ។ អេសាយ ៦១:១,៣ បន្ទាប់ពីមានភ្លើងឆេះព្រៃដែលបានបង្កវិនាសកម្មខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្ររដ្ឋខូឡូរ៉ាដូ មានអង្គការគ្រីស្ទបរិស័ទមួយបានស្ម័គ្រចិត្តជួយក្រុមគ្រួសារទាំងឡាយរុករកវត្ថុមានតម្លៃ នៅក្នុងផ្ទះរបស់ពួកគេដែលអគ្គីភ័យបានបំផ្លាញទាំងស្រុង។ សមាជិករបស់គ្រួសារទាំងនោះ ក៏បានលើកឡើងអំពីវត្ថុមានតម្លៃ ដែលពួកគេសង្ឃឹមថា នៅសេសសល់។ មានរបស់ទ្រព្យតិចតួចណាស់ដែលនៅសល់។ បុរសម្នាក់បានរៀបរាប់យ៉ាងស្រទន់អំពីចិញ្ចៀនរៀបការរបស់គាត់។ គាត់បានដាក់វានៅលើទូដាក់ខោអាវ ក្នុងបន្ទប់គេងនៅជាន់លើ។ ផ្ទះរបស់គាត់បានទទួលរងការខូចខាតទាំងស្រុង ដោយអ្វីៗដែលធ្លាប់មាននៅក្នុងផ្ទះនោះ បានប្រែក្លាយជាធ្យូង និងផេះ ឬបានរលាយចូលទៅក្នុងកម្ទេចកំទី នៅជាន់ក្រោមដីហើយ។ ក្រុមអ្នកស្ម័គ្រចិត្ត បានស្វែងរកចិញ្ចៀននោះ នៅក្នុងទីតាំងដែលធ្លាប់មានបន្ទប់គេងនោះ តែមិនមានលទ្ធផលអ្វីទេ។ ហោរាអេសាយបានកត់ត្រាដោយការសោកសង្រេង អំពីការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ដែលនឹងហៀបនឹងកើតឡើង។ ដូចគ្នានេះដែរ មានពេលខ្លះយើងក៏មានអារម្មណ៍ថា ជីវិតដែលយើងបានកសាងឡើង បានទទួលរងការបំផ្លិចបំផ្លាញនៅសល់តែផេះ។ យើងមានអារម្មណ៍ថា យើងមិនមានអ្វីនៅសល់ទៀតទេ ទាំងខាងផ្លូវអារម្មណ៍ និងវិញ្ញាណ។ តែកណ្ឌគម្ពីរអេសាយបានផ្តល់ឲ្យយើងនូវក្តីសង្ឃឹម គឺដូចមានសេចក្តីចែងមកថា “ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង … ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក” (អេសាយ ៦១:១-២)។ ព្រះទ្រង់បានកែប្រែសោកនាដកម្មរបស់យើង ឲ្យក្លាយជាសិរីល្អ ដោយព្រះអង្គ “នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក…
Read article