សេចក្តីស្រឡាញ់ដ៏ពិត

ក្នុងពិភពលោកនេះ សេចក្តីស្រឡាញ់ជាពាក្យដែលមនុស្សបានឲ្យនិយមន័យខុសៗគ្នា ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា សេចក្តីស្រឡាញ់នោះជាសេចក្តីស្រឡាញ់ពិត? ក្នុងសៀវភៅនេះ លោកប៊ីល ក្រោដឺរ(Bill Crowder) ដែលជាអ្នកនិពន្ធ បានលើកយកបទគម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បីបង្ហាញនូវអត្ថន័យដ៏ល្អបំផុត នៃសេចក្តីស្រឡាញ់ដ៏ពិត តាមបំណងព្រះទ័យព្រះគ្រីស្ទ។ យើងនឹងបានស្វែងយល់ អំពីសេចក្តីស្រឡាញ់ដែលធន់នៅ គ្រប់កាលៈទេសៈ ពេលដែលយើងបើកចិត្តទទួលសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។

លោកប៊ីល ក្រោដឺរបានចូលរួមការងារបម្រើព្រះ នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ បន្ទាប់ពីបានបម្រើការជាគ្រូគង្វាលអស់រយៈពេលជាង២០ឆ្នាំ។ លោកប៊ីល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកម៉ាត ឌីហាន(Mart Dehaan) ក្នុងនាមជាអនុប្រធានផ្នែកបង្រៀនព្រះបន្ទូល តាមរយៈសៀវភៅ។ លោកប៊ីល បានអធិប្បាយជាទៀតទាត់ តាមកម្មវិធីវិទ្យុ ស្វែងយល់ព្រះបន្ទូលព្រះ ហើយបានចំណាយពេលភាគច្រើន ក្នុងការបង្រៀនព្រះគម្ពីរ ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។

Download “សេចក្តីស្រឡាញ់ដ៏ពិត”

Real-Love-kh.pdf – Downloaded 108 times – 770.67 KB

More articles