សក្តិសមនឹងទទួលការសរសើរគ្រប់យ៉ាង

ទំនុក​ដំកើង ១៨:១-៦

ឱ​ព្រះយេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​ស្រឡាញ់​ទ្រង់​។ ទំនុក​ដំកើង ១៨:១

មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​លោក ហ្វឺរេនតេ(Ferrante) និង លោក ថេឈើរ(Teicher) ជា​ដៃគូ​លេង​ព្យាណូ​ដែល​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​។ អ្នក​ទាំង​ពីរ​បាន​រួបរួម​គ្នា​លេង​ភ្លេង​យ៉ាង​រលូន បង្កើត​បានជា​តន្ត្រី​ពីរោះ​ក្រៃ​លែង បានជា​គេ​ពិពណ៌នា​ថា អ្នក​ទាំង​ពីរ​លេង​ភ្លេង ដោយ​ប្រើ​ដៃ​បួន តែ​គំនិត​តែមួយ​។ ពេល​គេ​ឮ​ភ្លេង​ដែល​អ្នក​ទាំង​ពីរ​បាន​ប្រគំ គេ​អាច​ចាប់​ផ្តើម​យល់​អំពី​ទំហំ​នៃ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ ដែល​បាន​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​ឥត​ខ្ចោះ​យ៉ាង​នេះ​។

ប៉ុន្តែ ជាង​នេះ​ទៅទៀត ពួកគេ​ស្រឡាញ់​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​។ តាម​ពិត សូម្បីតែ​បន្ទាប់ពី​ពួកគេ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ ១៩៨៩ ពួកគេ​បាន​ចូល​ហាង​លក់​ព្យាណូ​ក្នុង​តំបន់ ហើយ​ក៏​បាន​ប្រគំ​តន្ត្រី ដោយ​មិន​បាន​ព្រៀង​ទុក​។ សរុប​មក ពួកគេ​គ្រាន់តែ​ចូល​ចិត្ត​និពន្ធ​បទ​ភ្លេង​ប៉ុណ្ណោះ​។

ស្តេច​ដាវីឌ​ក៏​ចូល​ចិត្ត​និពន្ធ​បទ​ភ្លេង​ផង​ដែរ តែ​ទ្រង់​បាន​ធ្វើ​ការ​ជា​ដៃ​គូរ​ជាមួយ​ព្រះអម្ចាស់ ដើម្បី​ឲ្យ​បទ​ចម្រៀង​ទ្រង់​មាន​គោលបំណង​កាន់តែ​ខ្ពស់​ឡើង​។ បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​ទ្រង់​បាន​និពន្ធ បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ទ្រង់ ដែល​ពេញ​ដោយ​ទុក្ខ​លំបាក និង​បំណង​ព្រះទ័យ​របស់​ទ្រង់​ដែល​ចង់​រស់នៅ​ដោយ​ការ​ពឹង​ផ្អែកលើ​ព្រះអង្គ កាន់តែ​ជ្រាល​ជ្រៅ ។ តែ​ក្នុង​ពេល​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ខុស និង​មាន​ចំណុច​ខ្វះខាត ការ​សរសើរ​ដំកើង​របស់​ទ្រង់​បាន​បង្ហាញ​ចេញ​នូវ “សំនៀង​ខាង​វិញ្ញាណ​ដ៏​ល្អ​ឥត​ខ្ចោះ” ដោយ​ទ្រង់​បាន​ទទួល​ស្គាល់​ភាព​ធំ​ប្រសើរ និង​សេចក្តី​ល្អ​របស់​ព្រះអម្ចាស់ សូម្បីតែ​ក្នុង​ពេល​ដែល​ងងឹត​បំផុត​។ នៅ​ពី​ក្រោយ​ការ​សរសើរ​ដំកើង​របស់​ស្តេច​ដាវីឌ គឺ​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ គឺ​ដូច​ដែល​ទ្រង់​បាន​ពោល ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១៨:១ ថា “ឱ​ព្រះយេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​ស្រឡាញ់​ទ្រង់”។

ស្តេច​ដាវីឌ​ក៏បាន​មាន​បន្ទូល​ទៀត​ថា “ទូល​បង្គំ​នឹង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​គួរ​សរសើរ”(ខ.៣) ហើយ​ក៏​បាន​ងាក​ទៅ​រក​ព្រះអង្គ​ ពេល​ស្តេច​ដាវីឌ​មាន​ទុក្ខ(ខ.៦)។ ទោះ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏ដោយ យើង​ក៏​អាច​សរសើរ​ដំកើង និង​ថ្វាយបង្គំ​ព្រះអម្ចាស់​។ ព្រះអង្គ​សក្តិ​សមនឹង​ទទួល​ការ​សរសើរ​ដំកើង​គ្រប់​យ៉ាង!—Bill Crowder

តើ​អ្នក​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ដូច​ម្តេច​ខ្លះ? តើមាន​អ្វី​ខ្លះ​ដែល​កំពុង​រារាំង​ការ​ថ្វាយបង្គំ​របស់​អ្នក?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ ព្រះអង្គ​បាន​ដាក់​បទ​ចម្រៀង​ថ្មី​ក្នុង​មាត់​ទូល​បង្គំ​។ សូម​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​ទូល​បង្គំ បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ល្អ និង​ភាព​ធំ​ប្រសើរ​របស់​ព្រះអង្គ​។

For further study, read Understanding the Bible: The Poetic Books at DiscoverySeries.org/Q0425.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២២-២៣ និង ១ពេត្រុស ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles