ព្រះអម្ចាស់​ប្រទាន​ទិសដៅ​សម្រាប់​ការ​សម្រេច​ចិត្ត

លោកុប្បត្ដិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦

ចោទិយកថា ៣០:១៥-២០

ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួររក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ​។ យេរេមា ៦:‌១៦

បន្ទាប់ពី​ស្វាមី​ខ្ញុំ​មាន​ជំងឺ ហើយ​ក្តៅ​ខ្លួន​ខ្លាំង​ជា​ច្រើន​ថ្ងៃ ច្បាស់​ណាស់ ស្វាមី​ខ្ញុំ​ត្រូវ​ទៅ​ពេទ្យ​ជា​បន្ទាន់​។ មន្ទីរ​ពេទ្យ​ក៏បាន​ទទួល​គាត់​ឲ្យ​ចូល​សម្រាក​ព្យាបាល​ភ្លាមៗ​។ បន្ទាប់ពី​គាត់​សម្រាក​ព្យាបាល​បាន​ពីរ​បី​ថ្ងៃ សុខ​ភាព​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន តែ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​គាត់​ចេញពី​ពេទ្យ​បាន​។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​ថា ត្រូវ​នៅ​មើល​គាត់ ឬ​ត្រូវ​ចុះ​បេសកកម្ម​ដ៏​សំខាន់ ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​។ ស្វាមី​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​មិន​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​គាត់​អាច​បន្ត​សម្រាក​នៅ​មន្ទីរ​ពេទ្យ​តែ​ម្នាក់ឯង​បាន​។ តែ​ចិត្ត​របស់​ខ្ញុំ​នៅ​ចង់​នៅ​មើលថែ​គាត់​ផង ចង់ទៅ​ធ្វើ​ការ​ផង​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​រាស្រ្ត​របស់​ព្រះ ត្រូវ​ការ​ជំនួយ​របស់​ព្រះអង្គ នៅពេល​ដែល​ពួកគេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ក្នុង​ជីវិត​។ មាន​ពេល​ជា​ច្រើនដង​ពេក​ហើយ ដែល​ពួកគេ​មិន​បាន​ស្តាប់​តាម​ការ​បង្គាប់​ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​ជំរុញ​ពួក​បណ្តាជន​ឲ្យ “ជ្រើស​រើស​យក​ជីវិត” ដោយ​ស្តាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ(ចោទិយកថា ៣០:១៩)។ នៅ​សម័យ​ក្រោយមក ហោរា​យេរេមា​ក៏​បាន​កែ​តម្រង់​រាស្រ្ត​របស់​ព្រះអង្គ ដែល​កំពុង​ដើរ​ខុស​ផ្លូវ ដោយ​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​ដើរ​តាម​ផ្លូវ​ព្រះអង្គ ដោយ​ប្រាប់​ពួក​គេ​ថា “ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួររក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ”(យេរេមា ៦:‌១៦)។ ផ្លូវ​ចាស់​របស់​ព្រះ​គម្ពីរ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​កាលពី​មុន អាច​នាំ​ផ្លូវ​យើង​។

ខ្ញុំ​ស្រមៃ​ថា កាល​នោះ ខ្ញុំ​កំពុង​តែ​ឈរ​នៅ​លើ​ផ្លូវ​បំបែក ហើយ​ខ្ញុំ​ក៏បាន​ប្រើ​ប្រាជ្ញា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា​។ ស្វាមី​ខ្ញុំ​ត្រូវ​ការ​ខ្ញុំ​។ ការងារ​របស់​ខ្ញុំ​ក៏​ត្រូវ​ការ​ខ្ញុំ​ផង​ដែរ​។ ភ្លាមៗ​នោះ អ្នក​គ្រប់​គ្រង​នៅ​កន្លែង​ធ្វើ​ការ​ខ្ញុំ ក៏​បាន​ទូរស័ព្ទ​មក ហើយ​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​នៅ​ផ្ទះ​មើលថែ​ស្វាមី​ខ្ញុំ​។ ខ្ញុំ​ក៏បាន​ដក​ដង្ហើម​ធំ ហើយ​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ប្រទាន​ដំណោះ​ស្រាយ នៅពេល​ដែល​ខ្ញុំ​ពិបាក​សម្រេច​ចិត្ត​។ ទិសដៅ​ដែល​ព្រះ​ទ្រង់​ប្រទាន មិន​តែងតែ​បង្ហាញ​ខ្លួន​ឲ្យ​យើង​ឃើញ​ច្បាស់​ឡើយ តែ​ព្រះអង្គ​ពិតជា​បាន​ប្រទាន​វា​មក​មែន​។ ពេលណា​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ដ៏​ពិបាក ចូរ​យើង​ប្រាកដ​ថា យើង​ស្វែងរក​បំណង​ព្រះទ័យ​ព្រះអង្គ​។—Elisa Morgan

តើ​នៅ​ថ្ងៃ​នេះ អ្នក​ត្រូវ​ការ​ការ​ទិសដៅ​ពី​ព្រះអង្គ សម្រាប់​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ? តើ​ព្រះ​ទ្រង់​អាច​បង្ហាញ​ព្រះហឫទ័យ​ព្រះអង្គ ដល់​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ពេលណា​ទូល​បង្គំ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្វែងរក​បំណង​ព្រះទ័យ​ព្រះអង្គ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles