ព្រះអង្គសង្គ្រោះដែលស្ម័គ្រព្រះទ័យលះបង់
លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤ រ៉ូម ៥:៦-៨ ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨ កាលនីកូឡាស(Nicholas)កំពុងបើកបរ នៅពេលយប់រំលងអាធ្រាត្រ គាត់ក៏បានឃើញអគ្គីភ័យកំពុងឆាបឆេះផ្ទះមួយខ្នង។ គាត់ក៏បានឈប់ឡាននៅលើផ្លូវចូលផ្ទះនោះ ហើយក៏បានប្រញាប់ចូលទៅក្នុងផ្ទះដែលកំពុងឆេះ ដោយបាននាំក្មេងៗបួននាក់ចេញខាងក្រៅដោយសុវត្ថិភាព។ ពេលដែលក្មេងជំទង់ជាអ្នកមើលក្មេងដឹងថា មានក្មេងម្នាក់ទៀត កំពុងជាប់នៅខាងក្នុងនៅឡើយ នាងក៏បានប្រាប់លោកនីកូឡាស។ គាត់ក៏បានរត់ចូលទៅក្នុងផ្ទះដែលមានភ្លើងឆេះសន្ធោសន្ធៅ ដោយគ្មានការស្ទាក់ស្ទើរ។ គាត់ក៏បានជាប់នៅក្នុងជាន់ទីពីរជាមួយក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ដោយមិនអាចចុះមកខាងក្រោមវិញបាន។ គាត់ក៏បានវាយបំបែកបង្អួចផ្ទះ រួចលោតចេញមកខាងក្រៅ ដោយសុវត្ថិភាព ជាមួយក្មេងនៅក្នុងដៃគាត់ ស្របពេលដែលក្រុមពន្លត់អគ្គីភ័យបានមកដល់។ យប់នោះ គាត់បានជួយសង្គ្រោះក្មេងទាំងអស់នៅក្នុងផ្ទះ ដោយសារគាត់គិតអំពីជីវិតរបស់អ្នកដទៃ ជាសំខាន់ជាងខ្លួនឯង។ លោកនីកូឡាសបានបង្ហាញចេញនូវវីរភាព ដោយការស្ម័គ្រចិត្តលោះបង់សុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីអ្នកដទៃ។ ការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏មានអំណាចនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសេចក្តីស្រឡាញ់ដែលមានការលះបង់ ដែលព្រះយេស៊ូវបានបង្ហាញចេញមក ដោយការលះបង់ព្រះជន្ម ដើម្បីរំដោះយើងឲ្យរួចពីបាប និងសេចក្តីស្លាប់។ “ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស”(រ៉ូម ៥:៦)។ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ថា ព្រះយេស៊ូវជាព្រះដែលបានយកកំណើតជាមនុស្ស បានសម្រេចព្រះទ័យលះបង់ព្រះជន្ម ដើម្បីបង់ថ្លៃលោះយើងឲ្យរួចពីបាប ដែលយើងមិនអាចលោះខ្លួនយើងឲ្យរួចបាន។ “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា…
Read article