ការអំពាវនាវឲ្យអធិស្ឋាន
លោកុប្បត្ដិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧ នេហេមា ១:៤-១១ កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌។ នេហេមា ១:៤ លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានប្រាប់រឿងអាថ៌កំបាំងមួយដល់មិត្តភក្តិរបស់គាត់ម្នាក់ថា គាត់បានទទួលការជំរុញចិត្តជាច្រើនលើកច្រើនសារ ឲ្យលត់ជង្គង់ចុះ ដោយការជឿជាក់មិនអាចប្រកែកបានថា គាត់មិនមានកន្លែងណាផ្សេងទៀតដែលត្រូវទៅទេ។ ក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិក ដ៏គួរឲ្យភ័យតក់ស្លុត លោកប្រធានាធិបតី អាប្រាហាំ លីនខិនមិនគ្រាន់តែបានចំណាយពេលអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន តែក៏បានអំពាវនាវប្រជាជនទូទាំងផ្ទៃប្រទេសឲ្យចូលរួមអធិស្ឋានជាមួយគាត់ផងដែរ។ ក្នុងឆ្នាំ ១៨៦១ គាត់បានប្រកាសជ្រើសរើសយកថ្ងៃមួយ ធ្វើជា “ទិវាបន្ទាបខ្លួនអធិស្ឋានតម”។ ហើយគាត់ក៏បានប្រារព្ធទិវានេះម្តងទៀត នៅឆ្នាំ១៨៦៣ ដោយលើកឡើងថា ប្រទេសជាតិ និងមនុស្សម្នាក់ៗមានកាតព្វកិច្ចពឹងផ្អែកលើអំណាចនៃការគ្រប់គ្រងរបស់ព្រះ ដោយសារភាពបាប និងកំហុសរបស់ខ្លួន នៅចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន សោកស្តាយចំពោះបាបរបស់ខ្លួន តែមានក្តីសង្ឃឹមដ៏មុតមាំថា ការប្រែចិត្តពិតប្រាកដនឹងនាំទៅរកសេចក្តីមេត្តា និងការអត់ទោសបាប”។ បន្ទាប់ពីពួកអ៊ីស្រាអែលបានរស់នៅជាចំណាប់ខ្មាំង ក្នុងចក្រភពបាប៊ីឡូនបាន៧០ឆ្នាំ ស្តេចស៊ីរូស ក៏បានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ។ ពួកសំណល់នៃសាសន៍អ៊ីស្រាអែលក៏បានវិលត្រឡប់។ ពេលដែលលោកនេហេមា(នេហេមា ១:៦) ដែលជាអ្នកថ្វាយពែងដល់ស្តេចបាប៊ីឡូន(ខ.១១)…
Read article