January 11, 2024

You are here:
ផ្ដោត​ទៅលើ​ការ​ដើរ​តាម​ព្រះយេស៊ូវ

លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤ យ៉ូហាន ២១:១៧-២៤ បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ខ្ញុំ​ប្រាប់​កូន​ស្រី​ខ្ញុំ ឲ្យ​សម្អាត​បន្ទាប់​ខាង​មុខ មុន​ពេល​ចូល​គេង​។ គាត់​ក៏​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ខ្ញុំ​មិន​ប្រាប់​ប្អូន​ស្រី​គាត់​ឲ្យ​ទៅ​សម្អាត​បន្ទប់​នោះ​ដែរ? ការ​ប្រចាំ​គ្នា​យ៉ាង​ដូច​នេះ​ ជា​ការ​ប្រឆាំង​តិចតួច​ដែល​កើត​ឡើង​ជា​ញឹក​ញាប់ នៅ​ក្នុង​គ្រួសារ​ខ្ញុំ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង​។ ខ្ញុំ​តែងតែ​ឆ្លើយតប​ទៅ​ពួកគេ​វិញ ដូច​សព្វ​មួយ​ដង​ថា “កូន​កុំ​បារម្ភ​អំពី​បង​ប្អូន​របស់​កូន​អី​។ ម៉ាក់​ប្រគល់​ភារកិច្ច​នេះ ឲ្យ​កូន​ធ្វើ​ហើយ”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក ២១ យើង​ឃើញថា បញ្ហា​ដ៏​សាមញ្ញ​នេះ ក៏បាន​កើត​ឡើង​ក្នុង​ចំណោម​ពួក​សាវ័ក​ផង​ដែរ​។ ព្រះយេស៊ូវ​ទើបតែ​បាន​ស្អាង​លោក​ពេត្រុស​ឡើង​វិញ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះ​អង្គ​បី​ដង(មើល យ៉ូហាន ១៨១៥-១៨,២៥-២៧)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា “ចូរ​មក​តាម​ខ្ញុំ​ចុះ!”(២១:១៩) ដែល​ជា​ព្រះ​រាជ​បញ្ជា​ដ៏​សាមញ្ញ តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ព្រះយេស៊ូវ​ក៏បាន​ពន្យល់​លោក​ពេត្រុស​ថា គាត់​នឹង​ដើរ​តាម​ព្រះអង្គ​រហូត​ដល់​អស់​ជីវិត(ខ.១៨-១៩)។ លោក​ពេត្រុស​មិន​បាន​យល់​ព្រះបន្ទូល​ព្រះយេស៊ូវ​ច្បាស់​ទេ បាន​ជា​គាត់​ទូល​សួរ​ព្រះអង្គ អំពី​សាវ័ក​ម្នាក់​ទៀត​ដែល​នៅ​ក្រោយ​គាត់​ថា “តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយ​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ជា​ញឹក​ញាប់ យើង​ក៏​មាន​បញ្ហា​នេះ​ដូច​សាវ័ក​ពេត្រុស​ផង​ដែរ! យើង​ចង់​ដឹង​អំពី​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​អ្នក​ដទៃ…

Read article