ព្រះអង្គគង់នៅជាមួយអ្នកបម្រើព្រះអង្គ
លោកុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧ លោកុប្បត្តិ ៣៩:១៩-២៣ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។ លោកុប្បត្តិ ៣៩:២៣ ក្នុងជំរុំជនភៀសខ្លួនមួយ ក្នុងតំបន់មជ្ឈិមបូព៌ា ពេលដែលលោក រេហ្សា(Reza) បានទទួលព្រះគម្ពីរប៊ីបមួយក្បាល គាត់ក៏បានស្គាល់ព្រះយេស៊ូវ ហើយសម្រេចចិត្តទទួលជឿព្រះអង្គ។ គាត់បានអធិស្ឋានជាលើកដំបូង ក្នុងព្រះនាមព្រះគ្រីស្ទសូមព្រះអង្គប្រើគាត់ ជាអ្នកបម្រើព្រះអង្គ។ ក្រោយមក បន្ទាប់ពីគាត់បានចាកចេញពីជំរុំនោះ ព្រះអង្គក៏បានឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយប្រទានពរគាត់ឲ្យមានការងារធ្វើ ជាមួយអង្គការមនុស្សធម៌ ហើយក៏បានវិលត្រឡប់មកជំរុំវិញ ដើម្បីបម្រើមនុស្សដែលគាត់បានស្គាល់ និងស្រឡាញ់។ គាត់ក៏បានបង្កើតក្លឹបកីឡា ថ្នាក់រៀនភាសា និងកន្លែងផ្តល់ប្រឹក្សាផ្នែកច្បាប់ ព្រោះគាត់ចង់ធ្វើអ្វីដែលគាត់អាចធ្វើបាន ដើម្បីផ្តល់ឲ្យប្រជាជនគាត់នូវសេចក្តីសង្ឃឹម។ គាត់ក៏បានមើលឃើញកម្មវិធីទាំងនេះ ជាឱកាសដើម្បីបម្រើអ្នកដទៃ និងចែកចាយប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ពេលលោក រេហ្សា អានព្រះគម្ពីរ គាត់ក៏បានទទួលការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពីរឿងលោកយ៉ូសែប ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ។ គាត់បានកត់សំគាល់ឃើញថា ព្រះទ្រង់បានប្រើលោកយ៉ូសែប កាលគាត់នៅក្នុងគុក ដើម្បីសម្រេចផែនការព្រះអង្គ។ ដោយសារព្រះអង្គគង់នៅជាមួយលោក យ៉ូសែប ព្រះអង្គក៏បានបង្ហាញសេចក្តីសប្បុរសដល់គាត់ និងប្រទានពរគាត់ជាច្រើន។មេគុកបានឲ្យលោកយ៉ូសែបមើលការខុសត្រូវក្នុងគុក ដោយមិនមានការព្រួយបារម្ភ ព្រោះព្រះអម្ចាស់បានប្រទានពរលោកយ៉ូសែប…
Read article