January 15, 2024

You are here:
បម្រើ​អ្នក​ដទៃ ថ្វាយ​ព្រះយេស៊ូវ

លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២ ម៉ាកុស ១០:៣៥-៤៥ អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាកុស ១០:៤៣ តួ​សម្ដែង​ស្រី ឈ្មោះ នីស៊ែល នីខូល(Nichelle Nichols) មាន​គេ​នឹក​ចាំ​អំពី​គាត់ ភាគ​ច្រើន​ដោយសារ​គាត់​បាន​សម្ដែង​តួ​អនុសេនីយ៍ទោ​អ៊ូរ៉ា(Uhura) ក្នុង​រឿង​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ​។ ការ​ដើរតួ​ក្នុង​រឿង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ ក្នុង​អាជីព ដោយ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​មុនគេ ដែល​បាន​ដើរតួ​សម្ដែង ក្នុង​កម្ម​វីធី​ទូរទស្សន៍​ធំៗ​។ តែ​រឿង​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ជោគជ័យ​លើស​ពី​នេះ​ទៀត​។ អ្នក​ស្រី​នីស៊ែល​បាន​លា​ឈប់​ពី​ការ​សម្ដែង ក្នុង​ខ្សែ​ភាពយន្ត​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ ក្នុង​រដូវ​កាលទី១ ដើម្បី​វិល​ត្រឡប់​ទៅ​រក​អាជីព​ក្នុង​សាល​មហោស្រព​វិញ​។ ប៉ុន្តែ បន្ទាប់មក គាត់​ក៏​បាន​ជួប​លោក​ម៉ាទីន លូស័ត ឃីង(Martin Luther King Jr) ដែល​បាន​ជំរុញ​គាត់ មិន​ឲ្យ​ចាក​ចេញពី​ការ​សម្ដែង​នោះ​។ លោក​ម៉ាទីន លូស័រ ឃីង បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មាន​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុង​ការ​ដើរតួ​ជា​មនុស្ស​មាន​បញ្ញា ដែល​អាច​ធ្វើ​អ្វីៗ​ក៏បាន សូម្បីតែ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ភព​ផ្កាយ​ក៏ដោយ​។ តាមរយៈ​ការ​សម្ដែង​ជា​ឧត្តម​សេនីយ៍​អ៊ូរ៉ា អ្នក​ស្រី​នីស៊ែល​ទទួល​បាន​ជោគជ័យ​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​ការ​បង្ហាញ​ស្ត្រី និង​កុមារ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ នូវ​ការ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​។…

Read article