ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកចូលមកជិតព្រះអង្គ
នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់។ ហេព្រើរ ១០:២២ បទគម្ពីរនេះបានបង្គាប់យើង ឲ្យចូលទៅជិតព្រះ។ គោលបំណងនៃអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ គឺដើម្បីឲ្យយើងចូលទៅជិតព្រះ ដើម្បីឲ្យយើងមានការប្រកបជាមួយព្រះអង្គ និងដើម្បីកុំឲ្យយើងរស់នៅជាគ្រីស្ទបរិស័ទ ដោយដាច់ឆ្ងាយពីព្រះនោះឡើយ។ ការចូលមកជិតនេះ មិនមែនជាសកម្មភាពផ្លូវកាយនោះទេ។ មិនមែនជាការសង់ប៉មបាបិល ដោយប្រើស្នាដៃរបស់អ្នក ដើម្បីឲ្យឈោងទៅដល់ស្ថានសួគ៌នោះឡើយ។ វាក៏មិនមែនជាការចូលទៅក្នុងសំណង់អគារព្រះវិហារ ឬដើរទៅរកអាសនា ដែលនៅខាងមុខនោះដែរ។ តែការចូលមកជិតនោះ ជាសកម្មភាពនៃចិត្តដែលយើងមើលមិនឃើញ។ អ្នកអាចចូលទៅជិតព្រះបាន ពេលអ្នកកំពុងនៅនឹងមួយកន្លែង ឬពេលដែលអ្នកកំពុងគេងនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ឬមួយនៅលើយានជំនិះដែលអ្នកកំពុងជិះទៅធ្វើការ។ នេះជាចំណុចកណ្តាលនៃដំណឹងល្អ នេះជាអត្ថន័យនៃព្រឹត្តិការណ៍នៅសួនច្បាគែតសេម៉ានី និងថ្ងៃសុក្រដ៏ល្អមុនពេលព្រះអង្គសុគត ដែលក្នុងនោះ ព្រះទ្រង់បានធ្វើនូវការដែលគួរឲ្យភ្ញាក់ផ្អើល និងដោយការលះបង់ខ្ពស់បំផុត ដើម្បីនាំយើងចូលមកជិតព្រះអង្គ។ ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមករងទុក្ខ និងសុគត ដើម្បីឲ្យយើងចូលមកជិតព្រះអង្គ តាមរយៈព្រះរាជបុត្រា។ អ្វីៗដែលព្រះអង្គបានធ្វើ នៅក្នុងផែនការដ៏អស្ចារ្យនៃការប្រោសលោះ គឺដើម្បីឲ្យយើងចូលមកជិតព្រះអង្គ។ ហើយការចូលមកជិតនោះ គឺដើម្បីឲ្យយើងមានអំណរ និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រះអង្គមិនត្រូវការយើងឡើយ។ បើយើងនៅឆ្ងាយពីព្រះអង្គ ព្រះអង្គនៅតែមិនធ្លាក់ខ្លួនក្រ។ ព្រះអង្គមិនត្រូវការយើង ដើម្បីសប្បាយព្រះទ័យ ក្នុងការប្រកបនៃព្រះត្រៃឯកនោះទេ។ តែព្រះអង្គពង្រីកសេចក្តីមេត្តារបស់ព្រះអង្គ ដោយប្រទានយើងនូវផ្លូវចូលទៅរកសេចក្តីពិត តាមរយៈព្រះរាជបុត្រាព្រះអង្គ ទោះយើងជាមនុស្សមានបាប គឺសេចក្តីពិតដែលថា មានតែព្រះអង្គប៉ុណ្ណោះដែលអាចចម្អែតវិញ្ញាណយើងទាំងស្រុង…
Read article