January 22, 2024

You are here:
ការផ្តោត​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ

និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦ លូកា ១០:១៧-២០ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់ទុក​នៅ​ស្ថាន​សួគ៌​វិញ​។ លូកា ១០:២០ យើង​បាន​ស្គាល់​លោក​ខា(Kha) ជាង​មួយ​ឆ្នាំ​ហើយ​។ គាត់​ជា​ផ្នែក​មួយ​នៃ​ក្រុម​តូច​របស់​ព្រះវិហារ ដែល​មាន​ការ​ជួបជុំ​រៀង​រាល់​សប្តាហ៍ ដើម្បី​ពិភាក្សា​អំពី​ការ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ព្រះ​។ នៅពេល​ល្ងាច​មួយ ក្នុង​អំឡុង​ពេល​យើង​ជួប​ប្រជុំ​គ្នា​ដូច​សព្វ​មួយដង គាត់​បាន​ចែក​ចាយ​អំពី​ពេល​ដែល​គាត់​បាន​ទទួល​រង្វាន់ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​។ គាត់​កម្រ​និយាយ​អំពី​រឿង​ដូច​នេះ​ណាស់ បានជា​ខ្ញុំ​ស្ទើរតែ​មិន​បាន​កត់​សំ​គាល់​។ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា ខ្ញុំ​បាន​ស្គាល់​កីឡាករ​អូឡាំពិក​ម្នាក់ ដែល​បាន​បញ្ចប់​ការ​ប្រកួត​យក​មេដាយ​សំរឹទ្ធ​។ ខ្ញុំ​មិន​យល់ថា ហេតុ​អ្វី​គាត់​មិន​បាន​និយាយ​អំពី​រឿង​នេះ​ពី​មុន​មក​ទេ តែ​គាត់​ដឹង​ថា ជោគជ័យ​ក្នុង​កីឡា ជា​ផ្នែក​ពិសេស​មួយ​នៃ​រឿង​ជីវិត​របស់​គាត់ តែ​គ្រួសារ សហគមន៍ និង​សេចក្តី​ជំនឿ​របស់​គាត់ ជា​ផ្នែក​ដែល​សំខាន់​ជាង និង​ជា​ចំណុច​ស្នូល​នៃ​អត្ត​សញ្ញាណ​របស់​គាត់​។ រឿង​ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លូកា ១០:១-២៣ បាន​ពិពណ៌នា អំពី​សេចក្តី​អ្វី​ដែល​គួរតែ​បាន​ធ្វើ​ជា​ចំណុច​ស្នូល​នៃ​អត្ត​សញ្ញាណ​របស់​យើង​។ ព្រះយេស៊ូវ​បាន​ចាត់​សិស្ស៧២នាក់ ឲ្យ​ចេញ​ទៅ​ប្រកា​ស​ប្រាប់​អ្នក​ដទៃ​អំពី​នគរ​ព្រះ​។ ពេល​ដែល​ពួក​គេ​វិល​ត្រឡប់​មកវិញ ពួកគេ​ក៏បាន​រាយ​ការណ៍​ដល់​ព្រះ​អង្គ​ថា ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​ពួកគេ ដោយ​ព្រះ​នាម​ទ្រង់​ដែរ(ខ.១៧)។ ព្រះយេស៊ូវ​បាន​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ប្រទាន​ពួកគេ​នូវ​ព្រះ​ចេស្តា និង​ការ​ការពារ​ជា​បរិបូរ តែ​ព្រះអង្គ​មាន​បន្ទូល​ថា ពួក​គេ​បាន​ផ្តោត​ចិត្ត​ទៅលើ​រឿង​ដែល​មិន​គួរ​ផ្តោត​។ ព្រះអង្គ​ក៏​បាន​បញ្ជាក់​ថា ពួកគេ​គួរតែ​មាន​ចិត្ត​អរ​សប្បាយ ដោយសារ​ឈ្មោះ​ពួកគេ​បាន​កត់ទុក​ក្នុង​នគរ​ស្ថាន​សួគ៌​វិញ(ខ.២០)។ ទោះ​ព្រះ​ទ្រង់​បាន​ប្រទាន​ជោគជ័យ ឬ​សមត្ថ​ភាព​ច្រើន​ប៉ុណ្ណា​ក៏ដោយ…

Read article