កែប្រែវត្ថុគ្មានតម្លៃ ឲ្យមានភាពស្រស់ស្អាត
និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០ មីកា ៤:១-៥ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ។ មីកា ៤:៣ ភរិយាខ្ញុំ ឈ្មោះមីសកា(Miska) បានទិញខ្សែករ និងក្រវិលកង ពីប្រទេសអេត្យូពី។ ភាពប្រណិតដ៏សាមញ្ញរបស់គ្រឿងអលង្ការទាំងនេះ បានឆ្លុះបញ្ចាំងអំពីស្នាដៃសិល្បៈពិតៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិរបស់គ្រឿងអលង្ការនេះ គឺជាចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ដោយសារមានការប៉ះទង្គិចដ៏សាហាវ និងសង្គ្រាមស៊ីវិល ដែលបានកើតឡើងអស់ជាច្រើនទសវត្សរ៍ ទឹកដីរបស់ប្រទេសអេត្យូពី មានសម្បកកន្ទុះរបស់គ្រាប់កាំភ្លើង និងគ្រាប់ផ្លោង នៅរាត់រាយស្ទើរគ្រប់ទីកន្លែង។ ជនជាតិអេត្យូពីក៏បានស្តារទឹកដីរបស់ខ្លួនឡើងវិញ ដោយសម្អាតកម្ទេចអំបែង ដោយមានសង្ឃឹមក្នុងចិត្ត។ ហើយសិល្បៈករក៏បានកែច្នៃសម្បកកន្ទុះគ្រាប់កាំភ្លើង ធ្វើជាគ្រឿងអលង្ការលក់។ ពេលដែលខ្ញុំបានឮអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំព្រះបន្ទូលសន្យា ដែលហោរាមីកាបានប្រកាស ដោយចិត្តក្លាហាន ទៅកាន់រាស្រ្តរបស់ព្រះ យ៉ាងដូចនេះថា គេ“នឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ”(៤:៣)។ ដាវនិងលំពែង ត្រូវបានគេផលិតមក សម្រាប់សម្លាប់ជីវិតមនុស្ស តែព្រះទ្រង់បានប្រទាននូវដំណោះស្រាយប្រកបដោយព្រះចេស្តា ដោយកែប្រែពួកវាឲ្យក្លាយជាឧបករណ៍ដែលជួយទ្រទ្រង់ជីវិតវិញ។ លោកហោរាក៏បានមានប្រសាសន៍ទៀតថា នៅថ្ងៃដែលព្រះទ្រង់យាងមកវិញ “អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ”(ខ.៣)។ ការប្រកាសរបស់លោកមីកា នៅសម័យមុន មិនពិបាកឲ្យមនុស្សសម័យបច្ចុប្បន្នយល់ឡើយ។ ពិភពលោកនៅតែមានសង្រ្គាម និងអំពើហិង្សា…
Read article