ឆាប់នឹងស្តាប់ ក្រនឹងនិយាយ
និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩ យ៉ាកុប ១:១៨-២០ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩ មានពេលមួយ ខ្ញុំមានអារម្មណ៍ថា បេះដូងខ្ញុំលោតកាន់តែញាប់ ខណៈពេលដែលខ្ញុំបើកមាត់ ដើម្បីបដិសេធន៍ការចោទប្រកាន់ ដែលមិត្តជិតស្និទ្ធម្នាក់មានមកលើខ្ញុំ។ សារដែលខ្ញុំបានបង្ហោះសារតាមអនឡាញ មិនមានអ្វីជាប់ទាក់ទងនឹងគាត់ទេ។ ប៉ុន្តែ មុនពេលខ្ញុំឆ្លើយតប ខ្ញុំក៏បានអធិស្ឋានខ្សឹបៗ។ បន្ទាប់មក ខ្ញុំក៏បានសម្រួលអារម្មណ៍ ហើយក៏បានឮគាត់និយាយពាក្យពេចន៍ដែលបង្កប់ដោយការឈឺចាប់។ ខ្ញុំក៏បានដឹងច្បាស់ថា ការឈឺចាប់នោះមានភាពស៊ីជម្រៅ។ មិត្តភក្តិខ្ញុំកំពុងឈឺចាប់ ហើយខ្ញុំក៏លែងចង់ការពារខ្លួនឯងទៀត ខណៈពេលដែលខ្ញុំបានសម្រេចចិត្តលើកយករឿងនោះមកនិយាយជាមួយគាត់។ ក្នុងអំឡុងពេលសន្ទនាគ្នានោះ ខ្ញុំក៏យល់អំពីអត្ថន័យនៃបទគម្ពីរយ៉ាកុប ដែលបានជំរុញយើងឲ្យ “ឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹង”(១:១៩)។ ការស្តាប់អាចជួយឲ្យយើងឮអ្វីដែលបង្កប់ នៅពីក្រោយពាក្យសម្តី ហើយជៀសវាងកំហឹង “ដែលមិនបានសំរេចតាមសេចក្តីសុចរិតរបស់ព្រះ”(ខ.២០)។ វាជួយឲ្យយើងយល់ចិត្តអ្នកនិយាយ។ ខ្ញុំយល់ឃើញថា ការឈប់បង្អង់ និងអធិស្ឋានមានប្រយោជន៍យ៉ាងខ្លាំង ចំពោះខ្ញុំ ក្នុងការសន្ទនាជាមួយមិត្តភក្តិខ្ញុំ។ ខ្ញុំកាន់តែឆាប់ឆ្លើយតប ចំពោះពាក្យសម្តីរបស់គាត់ ជាជាងអាក់អន់ចិត្តនឹងគាត់។ បើសិនជាខ្ញុំមិនបានឈប់បង្អង់សិន ដើម្បីអធិស្ឋាន ខ្ញុំប្រហែលជាវាយបកទៅគាត់វិញ ដោយបង្ហាញគំនិតខ្ញុំ ហើយចែកចាយថា…
Read article