កន្លែងថ្មីដែលមានការពិបាក
និក្ខមនំ ១២-១៣ និង ម៉ាថាយ ១៦ នាងអេសធើរ ២:៣-៤,១២-១៧ ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤ បន្ទាប់ពីខ្ញុំបានពិនិត្យសុខភាពរកឃើញថា ខ្ញុំមានជំងឺមហារីកធ្ងន់ធ្ងរ ក្នុងនាមខ្ញុំជាប្តី និងឪពុកដែលមានកូនតូច មានសំណួរជាច្រើនវិលវល់ក្នុងគំនិតខ្ញុំ។ ឱព្រះអង្គអើយ ហេតុអ្វីរឿងនេះកើតឡើងចំពោះទូលបង្គំ? តើនេះជាផែនការដែលព្រះអង្គមានសម្រាប់ទូលបង្គំមែនឬ? អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្រុមគ្រួសារខ្ញុំទើបតែបានបម្រើព្រះអង្គ ក្នុងក្រុមបេសកកម្មមួយ ដែលបាននាំក្មេងៗជាច្រើនឲ្យទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ ព្រះអង្គបានប្រទានពរឲ្យការងារយើងមានផលផ្លែជាច្រើន។ យើងមានអំណរណាស់។ តែហេតុអ្វីយើងជួបរឿងដ៏សោកសៅនេះ? នាងអេសធើរទំនងជាមានសំណួរជាច្រើន ក្នុងការអធិស្ឋានទៅរកព្រះអម្ចាស់ បន្ទាប់ពីនាងត្រូវគេបង្ខំឲ្យចាកចេញទៅស្រុកកំណើតជាទីស្រឡាញ់ ចូលទៅរស់នៅក្នុងទឹកដីថ្មី(នាងអេសធើរ ២:៨)។ លោកម៉ាដេកាយ ជាបងប្អូនជីដូនមួយរបស់នាងបានចិញ្ចឹមនាង ដូចជាកូនបង្កើត បន្ទាប់ពីនាងក្លាយជាក្មេងកំព្រា(ខ.៧)។ ប៉ុន្តែ ក្រោយមក គេក៏បានយកនាងទៅធ្វើជាស្រីស្នំរបស់ស្តេច ហើយក៏នាងក៏បានក្លាយជាមហេសី(ខ.១៧)។ លោកម៉ាដេកាយមានការខ្វល់ខ្វាយអំពីរឿង ដែលកំពុងកើតឡើង ចំពោះនាងអេសធើរ(ខ.១១)។ ប៉ុន្តែ មួយរយៈក្រោយមក អ្នកទាំងពីរក៏បានដឹងថា ព្រះអម្ចាស់បានត្រាស់ហៅនាង ឲ្យមានតួនាទីដ៏មានឥទ្ធិពល សម្រាប់ពេលដែលពិបាកយ៉ាងនោះ(៤:១៤) គឺតួនាទីដែលនាងអាចប្រើ ដើម្បីជួយសង្រ្គោះប្រជាជនរបស់នាង ឲ្យរួចផុតពីសេចក្តីហិនវិនាស(ជំពូក ៧-៨)។ នេះជាភស្តុតាងបញ្ជាក់ថា ព្រះអម្ចាស់បានដាក់នាងអេសធើរ…
Read article