January 26, 2024

You are here:
មិន​វិនិច្ឆ័យ​តែ​សម្បក​ក្រៅ

និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧ ១សាំយ៉ូអែល ១៦:១-៧ មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ជា​ច្រើន​ឆ្នាំ​មុន អ្នក​ស្រីជូលី លែនស៍មែន(Julie Landsman) បាន​ចូល​រួម​ការ​ប្រកួត​ផ្លុំ​ត្រែ​បារាំង សម្រាប់​មហោស្រព​អូប៉ែរ៉ា​មេត្រូប៉ូលិស នៅ​ទីក្រុង​ញូយ៉ក​។ ក្នុង​កម្មវិធី​ប្រកួត​នេះ បេក្ខជន​ម្នាក់ៗ​ត្រូវ​ផ្លុំ​ត្រែ​បារាំង​របស់​ខ្លួន នៅ​ក្រោយ​កញ្ចក់​កុំ​ឲ្យ​គណៈកម្មការ​ឃើញ​មុខ ដើម្បី​ជៀសវាង​ការ​លំអៀង ដោយសារ​ពួក​គេ​សុទ្ធតែ​ជា​មនុស្ស​ប្រុស​។ អ្នក​ស្រី​ជូលី​ផ្លុំ​ត្រែ​បាន​ល្អ​ជាងគេ ហើយក៏​បាន​ឈ្នះ​ការ​ប្រកួត​នោះ​។ ប៉ុន្តែ ពេល​នាង​បោះ​ជំហាន​ចេញពី​ក្រោយ​កញ្ចក់ គណ​កម្ម​ការ​ខ្លះ​បាន​ដើរ​គេចមុខ​នាង ទៅ​ខាង​ក្រោយ​បន្ទប់។ ពួកគេ​ប្រាកដ​មិន​ចង់​ឲ្យ​មនុស្ស​ស្រី​មាន​សមត្ថភាព​ធ្វើ​បាន​ល្អ​ដូច​នេះ​ទេ​។ កាល​ពួក​អ៊ីស្រាអែល​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ស្តេច​មួយ​អង្គ​ឲ្យ​គ្រប់​គ្រង​ពួកគេ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​ប្រទាន​បុរស​ម្នាក់ ដែល​មាន​កាយ​សម្បទា​ល្អ ធ្វើ​ជា​ស្តេច ដូច​ជាតិ​សាសន៍​ដទៃ(១សាំយ៉ូអែល ៨:៥ ៩:២)។ ប៉ុន្តែ ដោយសារ​ស្តេច​សូល​បាន​សោយ​រាជ ដោយ​ព្រះទ័យ​មិន​ស្មោះ​ត្រង់ និង​មិន​ស្តាប់​បង្គាប់​ព្រះ ព្រះអង្គ​ក៏បាន​ចាត់​លោក​សាំយូអែល​ឲ្យ​ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​មនុស្ស​ម្នាក់​ទៀត ឲ្យ​ឡើង​គ្រង​រាជ(១៦:១-១៣)។ ពេល​លោក​សាំយូអែល​ឃើញ​លោក​អេលាប ជា​កូន​ច្បង គាត់​ក៏​បាន​សន្និដ្ឋាន​ថា ព្រះ​ទ្រង់​បាន​ជ្រើសរើស​គាត់​ឲ្យ​ធើ្វ​ស្តេច ព្រោះ​គាត់​មាន​កាយ​សម្បទា​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ តែ​ព្រះ​ទ្រង់​បាន​បង្រៀន​លោក​ហោរា​ឲ្យ​គិតថា “ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ…

Read article