ព្រះគុណដែលព្រះអង្គបដិសេធន៍ និងផ្គត់ផ្គង់ឲ្យ
ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន។ កិច្ចការ ១៤:២២ យើងត្រូវការកម្លាំងខាងក្នុងវិញ្ញាណ មិនគ្រាន់តែដោយសារយើងអន់ថយកម្លាំង ដោយសារភាពតានតឹង ឬស្ត្រេសដែលយើងមានជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ តែដោយសារទុក្ខលំបាក និងការរងទុក្ខ ដែលកើតមានពីមួយពេល ទៅមួយពេល។ ហើយបញ្ហាទាំងនេះពិតជាកើតមានមែន។ ទុក្ខលំបាកបន្ថែមទម្ងន់ពីលើភាពខ្សោះល្វើយក្នុងចិត្ត ដោយជៀសមិនរួច នៅតាមផ្លូវឆ្ពោះទៅរកនគរស្ថានសួគ៌។ ពេលដែលទុក្ខលំបាកកើតមាន ចិត្តរបស់យើងអាចរេរា ហើយផ្លូវដ៏ចង្អៀតឆ្ពោះទៅរកជីវិត អាចមើលទៅហាក់ដូចជាមានការពិបាកពេក។ ការឡើងតាមផ្លូវតូចចង្អៀត និងតាមចំណោទដែលចោទខ្លាំង ដែលសាកកម្លាំងឡានចាស់ទ្រុឌទ្រោម គឺមានការពិបាកគ្រប់គ្រាន់ហើយ។ ប៉ុន្តែ តើយើងត្រូវធ្វើដូចម្តេច នៅពេលដែលឡាននោះខូច? សាវ័កប៉ុលបានស្រែករកព្រះបីដង ដោយសំណួរដូចនេះដែរ ដោយសារការរងទុក្ខមួយចំនួន ក្នុងជីវិតគាត់។ គាត់បានទូលសូមព្រះទ្រង់ដកបន្លាចេញពីសាច់គាត់។ តែព្រះគុណព្រះ មិនបានមក ក្នុងទម្រង់ដែលគាត់បានទូលសូមនោះឡើយ។ ព្រះគុណព្រះអង្គបានមក តាមទម្រង់ផ្សេង។ គឺដូចដែលព្រះគ្រីស្ទបានឆ្លើយតបគាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”(២កូរិនថូស ១២:៩)។ ត្រង់ចំណុចនេះ យើងឃើញថា ព្រះគុណបានប្រទានមក ដោយព្រះគ្រីស្ទប្រទានកម្លាំងឲ្យគាត់ ក្នុងការរងទុក្ខដែលមិនមានភាពធូរស្រាល។ យើងអាចនិយាយបានថា ព្រះគុណមួយបានប្រទានមក ក្នុងរង្វង់នៃព្រះគុណមួយទៀត ដែលព្រះអង្គបានបដិសេធន៍មិនប្រទានឲ្យ។ ហើយសាវ័កប៉ុលក៏បានឆ្លើយតប ដោយជំនឿ ក្នុងភាពគ្រប់គ្រាន់នៃព្រះគុណនៃអនាគតកាល យ៉ាងដូចនេះថា…
Read article