ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ

និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩

យ៉ាកុប ១:១៨-២០

ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ​។ យ៉ាកុប ១:១៩

មាន​ពេល​មួយ ខ្ញុំ​មាន​អារម្មណ៍​ថា បេះដូង​ខ្ញុំ​លោត​កាន់តែ​ញាប់ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​មាត់ ដើម្បី​បដិសេធន៍​ការ​ចោទ​ប្រកាន់ ដែល​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​មាន​មក​លើ​ខ្ញុំ​។ សារ​ដែល​ខ្ញុំ​បាន​បង្ហោះ​សារ​តាម​អនឡាញ មិន​មាន​អ្វី​ជាប់​ទាក់ទង​នឹង​គាត់​ទេ។ ប៉ុន្តែ មុន​ពេល​ខ្ញុំ​ឆ្លើយតប ខ្ញុំ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​សម្រួល​អារម្មណ៍ ហើយក៏​បានឮ​គាត់​និយាយ​ពាក្យ​ពេចន៍​ដែល​បង្កប់​ដោយ​ការ​ឈឺ​ចាប់​។ ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ថា ការ​ឈឺ​ចាប់​នោះ​មាន​ភាព​ស៊ី​ជម្រៅ​។ មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈឺ​ចាប់ ហើយ​ខ្ញុំ​ក៏​លែង​ចង់​ការពារ​ខ្លួនឯង​ទៀត ខណៈ​ពេល​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​លើកយក​រឿង​នោះ​មក​និយាយ​ជាមួយ​គាត់​។

ក្នុង​អំឡុង​ពេល​សន្ទនា​គ្នា​នោះ ខ្ញុំ​ក៏​យល់​អំពី​អត្ថន័យ​នៃ​បទ​គម្ពីរ​យ៉ាកុប ដែល​បាន​ជំរុញ​យើង​ឲ្យ “ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង”(១:១៩)។ ការ​ស្តាប់​អាច​ជួយ​ឲ្យ​យើង​ឮ​អ្វី​ដែល​បង្កប់ នៅ​ពី​ក្រោយ​ពាក្យ​សម្តី ហើយ​ជៀសវាង​កំហឹង “ដែល​មិន​បាន​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ”(ខ.២០)។ វា​ជួយ​ឲ្យ​យើង​យល់​ចិត្ត​អ្នក​និយាយ​។ ខ្ញុំ​យល់​ឃើញថា ការ​ឈប់​បង្អង់ និង​អធិស្ឋាន​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ខ្ញុំ ក្នុង​ការ​សន្ទនា​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​។ ខ្ញុំ​កាន់តែ​ឆាប់​ឆ្លើយតប ចំពោះ​ពាក្យ​សម្តី​របស់​គាត់ ជា​ជាង​អាក់អន់​ចិត្ត​នឹង​គាត់​។ បើសិន​ជា​ខ្ញុំ​មិន​បាន​ឈប់​បង្អង់​សិន ដើម្បី​អធិស្ឋាន ខ្ញុំ​ប្រហែល​ជា​វាយ​បក​ទៅ​គាត់​វិញ ដោយ​បង្ហាញ​គំនិត​ខ្ញុំ ហើយ​ចែក​ចាយ​ថា ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ប៉ុណ្ណា​។

ខ្ញុំ​មិន​តែងតែ​អនុវត្ត​តាម​ការ​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ តែ​ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​ខ្ញុំ​បាន​ស្តាប់​បង្គាប់​តាម នៅ​ថ្ងៃ​នោះ ​។ ការ​ឈប់​បង្អង់ ដើម្បី​អធិស្ឋាន​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​កំហឹង និង​ការ​អាក់អន់​ចិត្ត​គ្រប់​គ្រង​ពាក្យ​សម្តី​របស់​ខ្ញុំ គឺជា​គន្លឹះ​ដើម្បី​ឲ្យ​ខ្ញុំ​ឆាប់​នឹង​ស្តាប់ ហើយ​យឺ​តនឹង​និយាយ​។ ខ្ញុំ​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​ខ្ញុំ​នូវ​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​អនុវត្ត​ដូច​នេះ​ទៀត ឲ្យ​បាន​ញឹក​ញាប់(សុភាសិត ១៩:១១)។—Katara Patton

តើ​ការ​បង្រៀន​ក្នុង​បទ​គម្ពីរ​យ៉ាកុប​ខាងលើ បាន​ជួយ​អ្នក កាលពី​មុន​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​អនុវត្ត​តាម​ខ​គម្ពីរ​នេះ ក្នុង​ពេល​បច្ចុប្បន្ន​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​ពេញ​ដោយ​ព្រះគុណ សូម​ព្រះ​អង្គ​រំឭក​ទូល​បង្គំ ឲ្យ​រហ័ស​ស្តាប់ តែ​កុំ​ឲ្យ​ឆាប់​អាក់អន់​ចិត្ត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles