រស់នៅ​ជា​មនុស្ស​ថ្មី ក្នុង​ព្រះគ្រីស្ទ

អេភេសូរ ៤:១៧-២៨

ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើតមក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ​។ អេភេសូរ ៤:២៤

ដើម​ស្រល់​ពណ៌​ខៀវ​ដែល​យើង​បាន​ដាំ កំពុងតែ​ជ្រុះ​ផ្លែ និង​ស្លឹក​របស់​វា​។ អ្នក​ជំនាញ​ខាង​ព្យាបាល​ដើមឈើ​ក៏បាន​មើល​ដើម​ស្រល់​នោះ ហើយក៏​បាន​ពន្យល់​អំពី​បញ្ហា​របស់​វា​។ គាត់​ថា “ដើម​ស្រល់​ពណ៌​ខៀវ តែងតែ​ជ្រុះ​ស្លឹក តាម​ធម្មជាតិ​របស់​វា”។ ខ្ញុំ​សង្ឃឹមថា គាត់​មាន​ការ​ពន្យល់​ល្អ​ជាង​នេះ ឬ​មាន​ការ​ព្យាបាល​សម្រាប់​ដើម​ស្រល់​នោះ តែ​គាត់​បាន​ញាក់​ស្មា ហើយ​និយាយ​ពាក្យ​ដដែល​ៗ​ថា “ដើម​ស្រល់​ពណ៌ខៀវ តែងតែ​ជ្រុះ​ស្លឹក តាម​ធម្មជាតិ​របស់​វា​អញ្ចឹង​ឯង”។ ដូច​នេះ វា​ជ្រុះ​ស្លឹក​តាម​ធម្មជាតិ​របស់​វា​។ វា​មិន​អាច​ផ្លាស់​ប្តូរ​បានទេ​។

តែ​អរ​ព្រះគុណ​ព្រះអង្គ ក្នុង​ជីវិត​ខាង​វិញ្ញាណ​យើង គ្មាន​ទម្លាប់ ឬ​អាកប្ប​កិរិយា​ណា​ដែល​មិន​អាច​ផ្លាស់​ប្តូរ​នោះ​ឡើយ​។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​សេចក្តី​ពិត​ដែល​ជួយ​រំដោះ​នេះ ទៅ​កាន់​អ្នកជឿ​ព្រះ​នៅ​ទីក្រុង​អេភេសូរ​។ គាត់​ថា “គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញពី​ព្រះ​ជន្ម​ព្រះ ដោយសារ​សេចក្តី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង​ទទឹង​។ គេ​លែង​ខ្លាច​បាប បានជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្តី​អាស​អាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ”(អេភេសូរ ៤:១៨-១៩)។

ប៉ុន្តែ គាត់​ក៏បាន​បង្រៀន​ទៀត​ថា “ដោយសារ​អ្នក​រាល់​គ្នា​បានឮ​អំពី​ព្រះយេស៊ូវ និង​សេចក្តី​ពិត​របស់​ព្រះអង្គ​ហើយ” … “នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្តី​ប៉ង​ប្រា​ថ្នា​របស់​សេចក្តី​ឆបោក​ចោល​ចេញ”(ខ.២១-២២)។ គាត់​ក៏បាន​ប្រាប់​ពួកគេ “ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង​។ ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើតមក​ក្នុង​សេចក្តី​សុ​ចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ”(ខ.២២-២៤)។

បន្ទាប់មក គាត់​ក៏បាន​បង្ហាញ​ការ​រស់នៅ​តាម​របៀប​ថ្មី ដោយ​ឈប់​កុហក ជម្នះ​សេចក្តី​កំហឹង ឈប់​ជេរ​ប្រទេច ឈប់​លួច​ជាដើម “ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ​ហត់​ជាជាង ទាំង​ធ្វើ​ការ​ល្អ​ដោយដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នកណា​ដែល​ត្រូវ​ការ​ផង”(ខ.២៨)។ ជីវិត​ថ្មី​របស់​យើង​ក្នុង​ព្រះគ្រីស្ទ អនុញ្ញាត​ឲ្យ​យើង​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ដោយ​ចុះ​ចូល ហើយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​។—Patricia Raybon

តើ​ការ​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី មានន័យ​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ដើរ​តាម​ផ្លូវ​របស់​ព្រះ​អង្គ​សង្គ្រោះ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​មាន​ការ​ផ្លាស់​ប្រែ នៅ​ថ្ងៃ​នេះ ខណៈ​ពេល​ដែល​ទូល​បង្គំ​ចុះ​ចូល ដើម្បី​ឲ្យ​ទូល​បង្គំ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​។

Visit ODBU.org/topics/sf104-01-lecture to learn more about developing your new nature in Christ.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៤-៦ និង លូកា ៩:១-១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles