ដល់ពេលទៅផ្ទះរបស់យើង
១ពេត្រុស ៥:៦-១១ ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន។ ១ពេត្រុស ៥:៨ នៅពេលដែលមិត្តភក្តិខ្ញុំ ឈ្មោះ អៃ(Al) និងខាត់ធី ស្គីហ្វ័រ(Kathy Schiffer) បើកបរយន្តហោះដ៏ល្បីល្បាញរបស់ពួកគេ ដែលនៅសល់ពីសម័យសង្រ្គាមលោកលើកទី២ ទៅកាន់កន្លែងតាំងពិពណ៌យន្តហោះ ការឆ្លើយតបរបស់អតីតយុទ្ធជនចំពោះយន្តហោះរបស់ពួកគេ មានន័យបំផុតចំពោះពួកគេ។ អតីតយុទ្ធជនដែលមានវ័យចាស់មួយចំនួន បានចូលមករកពួកគេ ដើម្បីជជែកគ្នាអំពីសង្រ្គាម ដែលពួកគេបានបម្រើការជាកងទ័ព និងយន្តហោះដែលពួកគេបានបើកបរ។ ភាគច្រើន នៅពេលដែលពួកគេលើកយករឿងសង្រ្គាមរបស់ពួកគេមកនិយាយ ពួកគេបានចែកចាយទាំងទឹកភ្នែក។ ពួកគេជាច្រើននាក់បានមានប្រសាសន៍ថា ដំណឹងល្អបំផុតដែលពួកគេបានទទួល ក្នុងអំឡុងពេលពួកគេកំពុងប្រើប្រទេសជាតិ គឺដំណឹងដែលគេប្រកាសថា “សង្រ្គាមចប់ហើយ! តោះយើងត្រឡប់ទៅផ្ទះវិញ”។ ពាក្យសម្តីដ៏មានន័យ របស់មនុស្សជំនាន់មុន បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសង្រ្គាមដែលអ្នកជឿព្រះយេស៊ូវកំពុងតែតយុទ្ធ ជាការប្រយុទ្ធដ៏ល្អនៃសេចក្តីជំនឿ ប្រឆាំងនឹងអារក្សដែលជាសត្រូវខាងវិញ្ញាណរបស់យើង។ សាវ័កពេត្រុសបានដាស់តឿនយើងថា “អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន”(១ពេត្រុស ៥:៨)។ វាល្បួងយើង តាមមធ្យោបាយផ្សេងៗ ហើយប្រើការបាក់ទឹកចិត្ត ក្នុងទុក្ខលំបាក និងការបៀតបៀន ដើម្បីព្យាយាមទាញនាំយើង ចេញឆ្ងាយពីជំនឿលើព្រះយេស៊ូវ។ សាវ័កពេត្រុសក៏បានជំរុញអ្នកអានសំបុត្រគាត់…
Read article