May 28, 2024

You are here:
ការ​សរសើរ​ដំកើង ដោយ​មិន​បាន​ព្រៀង​ទុក

កិច្ចការ ១៦:១៦-២៦ លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ​។ កិច្ចការ ១៦:២៥ ក្នុង​អំឡុង​ដំណើរ​បេសកកម្ម​រយៈ​ពេល​ខ្លី នៅ​ប្រទេស​អេត្យូពី ក្រុម​ការងារ​របស់​យើង​បាន​រួម​ដំណើរ​ជាមួយ​ក្រុម​មួយ​ទៀត មកពី​អង្គការ​ក្នុង​តំបន់ ដើម្បី​ទៅ​ឈោង​ចាប់​យុវជន​មួយ​ក្រុម ដែល​កំពុង​រស់នៅ​ក្នុង​តង់ ក្នុង​តំបន់​អនាធិបតេយ្យ ដោយ​ការ​លំបាក​ជា​ខ្លាំង​។ ពួកគេ​មាន​ចិត្ត​រីករាយ ដែល​បាន​ជួប​យើង! យើង​ក៏​បាន​ចែក​ចាយ​ទី​បន្ទាល់ ពាក្យ​លើក​ទឹក​ចិត្ត និង​អធិស្ឋាន​ជាមួយ​គ្នា​។ ផ្នែក​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នៅ​ថ្ងៃ​នោះ គឺ​នៅពេល​ដែល​សមាជិក​ក្រុម​ការងារ​ប្រចាំ​តំបន់ បាន​លេង​ហ្គី​តា​នាំ​យើង​ច្រៀង​សរសើរ​ដំកើង និង​ថ្វាយបង្គំ​ព្រះ ដោយ​មិន​ព្រៀង​ទុក ជាមួយ​មិត្ត​ភក្តិ​ថ្មីៗ​របស់​យើង នៅ​ពេល​ខែ​ភ្លឺ​។ ពេល​នោះ​ពិត​ជា​មានន័យ​ណាស់​។ ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​ដែល​ហាក់​ដូចជា​គ្មាន​សង្ឃឹម តែ​ពួក​គេ​មាន​ក្តី​សង្ឃឹម និង​ក្តី​អំណរ ដែល​មានតែ​ព្រះយេស៊ូវ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន​។ បទ​គម្ពីរ​កិច្ចការ​ជំពូក១៦ ក៏​បាន​ចែង​អំពី​ការ​ច្រៀង​សរសើរ​ដំកើង ដោយ​មិន​បាន​ព្រៀង​ទុក​ផង​ដែរ​។ តែ​ការ​ច្រៀង​សរសើរ​ដំកើង​មួយ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​គុក ក្នុង​ទីក្រុង​ភីលីព​។ សាវ័ក​ប៉ុល និង​លោក​ស៊ីឡា​សត្រូវ​គេ​ចាប់​ខ្លួន​ដាក់គុក គេ​វាយ​ដុំ ធ្វើ​ទារុណកម្ម ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​បម្រើ​ព្រះយេស៊ូវ​។ ពួកគេ​មិន​បាន​អស់​សង្ឃឹម​ឡើយ តែ​ផ្ទុយ​ទៅវិញ ពួកគេ​ថ្វាយបង្គំ​ព្រះ ដោយ “ការ​អធិស្ឋាន និង​ការ​ច្រៀង​សរសើរ​ព្រះអង្គ” នៅ​ក្នុង​គុក​។ “នោះ​ស្រាប់តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង…

Read article