May 29, 2024

You are here:
កុំ​ភ្លេច​បង្ហាញ​សេចក្តី​សប្បុរស

អេភេសូរ ៤:២៩-៣២ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​។ អេភេសូរ ៤:៣២ “តើ​ខ្ញុំ​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​រឿង​អ្វី​ខ្លះ?” នេះ​ជា​សំណួរ ដែល​លោកចន សូនឌ័រ(George Saunders) ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ បាន​ឆ្លើយ ក្នុង​ការ​ឡើង​ថ្លែង​សន្ទរកថា ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​ឆ្នាំ២០១៣ នៅ​មហា​វិទ្យាល័យ ស៊ីរ៉ាគូស​។ វិធី​សាស្រ្ត​របស់​គាត់​នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ គឺ​បាន​លើក​ទឹក​ទឹក​ចិត្ត​មនុស្ស​មាន​វ័យ​ចាស់​ជាង ឲ្យ​ចែក​ចាយ​អំពី​ការ​ស្តាយ​ក្រោយ​មួយ ឬ​ពីរ​យ៉ាង ដែល​ពួកគេ​មាន​ក្នុង​ជីវិត ដល់​មនុស្ស​មាន​វ័យ​ក្មេង​ជាង ដែល​អាច​រៀនសូត្រ​ពី​គំរូ​របស់​ពួកគេ​។ គាត់​ក៏បាន​លើក​ឡើង​ផង​ដែរ អំពី​រឿង​មួយ​ចំនួន​ដែលគេ​គិត​ស្មានថា គាត់​មាន​ការ​ស្តាយ​ក្រោយ ដែល​មាន​ដូចជា ភាព​ក្រីក្រ និង​ការ​មាន​ការងារ​មិន​ល្អ​។ តែ​លោក​សូនឌ័រ មាន​ប្រសាសន៍​ថា គាត់​មិន​មាន​ការ​សោក​ស្តាយ​ចំពោះ​រឿង​ទាំង​នេះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្វី​ដែល​គាត់​ពិតជា​ស្តាយ​ក្រោយ​នោះ គឺ​ការ​ខកខាន​មិន​បាន​បង្ហាញ​សេចក្តី​សប្បុរស​ដល់​អ្នក​ដទៃ ឬ​ខកខាន​មិន​បាន​ឆក់​ឱកាស​បង្ហាញ​ចិត្ត​សប្បុរស​ដល់​នរណា​ម្នាក់​។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ ដោយ​ឆ្លើយ​សំណួរ​ដែល​សួរ​ថា តើ​ជីវិត​គ្រីស្ទបរិស័ទ​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? យើង​ប្រហែល​ប្រញាប់​ឆ្លើយ​សំណួរ​នេះ ដោយ​លើក​ឡើង​ថា គ្រីស្ទបរិស័ទ​ត្រូវ​មាន​ទស្សនៈ​នយោបាយ​បែប​ណាមួយ ត្រូវ​ជៀស​វាង​សៀវភៅ ឬ​ខ្សែ​ភាពយន្ត ដោយ​ថ្វាយបង្គំ​តាម​របៀប​ណាមួយ​ជាដើម​។ ប៉ុន្តែ សាវ័ក​ប៉ុល​មិន​បាន​និយាយ​តែ​​អំពី​បញ្ហា​ក្នុង​សម័យ​ដែល​គាត់​រស់នៅ​នោះ​ទេ​។ គាត់​បាន​លើក​ឡើង អំពី​ការ​ជៀស​វាង​ការ “ពោល​ពាក្យ​អាក្រក់”(អេភេសូរ ៤:២៩)…

Read article