ពាក្យសម្តីដែលឆ្លុះបញ្ចាំងចិត្តរបស់យើង
លូកា ៦:៤៣-៤៥ ឯមនុស្សល្អ គេក៏យកសេចក្តីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ។ លូកា ៦:៤៥ តើអ្នកអាចលប់បំបាត់ពាក្យសម្តីអសីលធម៌ ដោយរបៀបណា? វិទ្យាល័យមួយបានសម្រេចបង្កើតច្បាប់ ឲ្យសិស្សទាំងអស់ធ្វើការសន្យាថា ពួកគេនឹង “ឈប់ប្រើពាក្យសម្តីអសីលធម៌”។ សិស្សទាំងអស់នោះបានធ្វើការសន្យាថា “ខ្ញុំសូមសន្យាថា ខ្ញុំនឹងមិនប្រើពាក្យអសុរោះគ្រប់ប្រភេទ នៅក្នុងទីធ្លាសាលារបស់យើង”។ នេះជាការប្រឹងប្រែង ដែលគួរឲ្យគោរព ប៉ុន្តែ ព្រះយេស៊ូវបានបង្រៀនថា គ្មានច្បាប់ ឬការសន្យា ឬក៏ការសច្ចាតែបបូរមាត់ណា ដែលអាចគ្របបាំងក្លិនស្អុយ នៃពាក្យសម្តីអសុរោះរបស់យើងបានឡើយ។ ដើម្បីលប់បំបាត់ក្លិនអសោចនៃពាក្យសម្តី ចេញពីមាត់របស់យើង ជាដំបូងយើងត្រូវកែប្រែចិត្តគំនិតជាថ្មីជាមុនសិន។ ដែលមនុស្សអាចស្គាល់ពូជរបស់ដើមឈើ ដោយសារផ្លែរបស់វាជាយ៉ាងណា(លូកា ៦:៤៣-៤៤) នោះព្រះយេស៊ូវក៏បានមានបន្ទូលថា ពាក្យសម្តីរបស់យើង គឺជាភស្តុតាងដែលបញ្ជាក់ថា ចិត្តរបស់យើងមានភាពសមស្របជាមួយព្រះអង្គ និងផ្លូវរបស់ព្រះអង្គឬអត់។ ផ្លែឈើជាតំណាងឲ្យពាក្យសម្តីរបស់យើង “ដ្បិតមាត់គេពោលបញ្ចេញសេចក្តីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច”(ខ.៤៥)។ ត្រង់ចំណុចនេះ ព្រះគ្រីស្ទកំពុងចង្អុលបង្ហាញថា បើយើងពិតជាចង់កែប្រែពាក្យសម្តី ដែលចេញពីមាត់យើងមក ជាដំបូង យើងត្រូវផ្ដោតទៅលើការកែប្រែចិត្ត ដោយពឹងផ្អែកជំនួយមកពីព្រះអង្គ។ ការសន្យាតែបបូរមាត់ មិនមានប្រសិទ្ធភាពអ្វី ក្នុងការទប់ស្កាត់ពាក្យសម្តីអសីលធម៌ ដែលចេញពីចិត្ត ដែលមិនបានផ្លាស់ប្រែនោះឡើយ។ យើងអាចលប់បំបាត់ពាក្យសម្តីអសុរោះបាន ដោយជាដំបូង…
Read article