ដល់​ពេល​ទៅ​ផ្ទះ​របស់​យើង

១ពេត្រុស ៥:៦-១១

ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំយាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន​។ ១ពេត្រុស ៥:៨

នៅពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ អៃ(Al) និង​ខាត់ធី ស្គីហ្វ័រ(Kathy Schiffer) បើកបរ​យន្តហោះ​ដ៏​ល្បី​ល្បាញ​របស់​ពួកគេ ដែល​នៅ​សល់​ពី​សម័យ​សង្រ្គាម​លោក​លើកទី២ ទៅ​កាន់​កន្លែង​តាំងពិពណ៌​យន្តហោះ ការ​ឆ្លើយតប​របស់​អតីត​យុទ្ធជន​ចំពោះ​យន្តហោះ​របស់​ពួកគេ មានន័យ​បំផុត​ចំពោះ​ពួកគេ​។ អតីត​យុទ្ធជន​ដែល​មាន​វ័យ​ចាស់​មួយ​ចំនួន បាន​ចូល​មក​រក​ពួកគេ ដើម្បី​ជជែក​គ្នា​អំពី​សង្រ្គាម ដែល​ពួកគេ​បាន​បម្រើ​ការ​ជា​កងទ័ព និង​យន្តហោះ​ដែល​ពួកគេ​បាន​បើកបរ​។ ភាគ​ច្រើន នៅពេល​ដែល​ពួកគេ​លើកយក​រឿង​សង្រ្គាម​របស់​ពួក​គេ​មក​និយាយ ពួក​គេ​បាន​ចែក​ចាយ​ទាំង​ទឹក​ភ្នែក​។ ពួកគេ​ជា​ច្រើន​នាក់​បាន​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​បំផុត​ដែល​ពួកគេ​បាន​ទទួល ក្នុង​អំឡុង​ពេល​ពួកគេ​កំពុង​ប្រើ​ប្រទេស​ជាតិ គឺ​ដំណឹង​ដែល​គេ​ប្រកាស​ថា “សង្រ្គាម​ចប់​ហើយ! តោះ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ”។

ពាក្យ​សម្តី​ដ៏​មានន័យ របស់​មនុស្ស​ជំនាន់​មុន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សង្រ្គាម​ដែល​អ្នកជឿ​ព្រះ​យេស៊ូវ​កំពុង​តែ​ត​យុទ្ធ ជា​ការ​ប្រយុទ្ធ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ ប្រឆាំង​នឹង​អារក្ស​ដែល​ជា​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង​។ សាវ័ក​ពេត្រុស​បាន​ដាស់តឿន​យើង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន”(១ពេត្រុស ៥:៨)។ វា​ល្បួង​យើង តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ប្រើ​ការ​បាក់​ទឹក​ចិត្ត ក្នុង​ទុក្ខ​លំបាក និង​ការ​បៀតបៀន ដើម្បី​ព្យាយាម​ទាញ​នាំ​យើង ចេញ​ឆ្ងាយ​ពី​ជំនឿ​លើ​ព្រះយេស៊ូវ​។ សាវ័ក​ពេត្រុស​ក៏បាន​ជំរុញ​អ្នកអាន​សំបុត្រ​គាត់ ក៏​ដូចជា​យើង​រាល់​គ្នា ក្នុង​ពេល​បច្ចុប្បន្ន “ឲ្យ​ដឹង​ខ្លួន ហើយ​ចាំយាម” ជានិច្ច(១ពេត្រុស ៥:៨)។ យើង​ពឹង​ផ្អែកលើ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ខ្មាំង​សត្រូវ​យើង រុញ​ច្រាន​យើង​ឲ្យ​ចុះ​ចាញ់​ ហើយ​ដួល​ចុះ​នោះ​ឡើយ​។

យើង​ដឹង​ថា ថ្ងៃ​មួយ ព្រះ​យេស៊ូវ​នឹង​យាង​មកវិញ​។ ពេលណា​ព្រះ​អង្គ​យាង​មកវិញ ឬ​យើង​លាចាក​លោក មុន​ពេល​ព្រះ​អង្គ​យាង​មកវិញ ព្រះអង្គ​នាំ​យើង​ទៅ​ផ្ទះ​របស់​យើង នៅ​ស្ថាន​សួគ៌ បន្ទាប់​ពី​សង្រ្គាម​ខាង​វិញ្ញាណ​បញ្ចប់​ជា​ស្ថាពរ យើង​នឹង​មាន​អារម្មណ៍​ស្រដៀង​នឹង​ពួក​ទាហាន ដែល​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២​។ ព្រះបន្ទូល​ព្រះ​អង្គ​ហៅ​យើង​ជា​កូន​ព្រះអង្គ ទៅ​នៅ​ជាមួយ​ព្រះអង្គ នឹង​នាំ​ឲ្យ​យើង​ស្រក់​ទឹក​ភ្នែក ដោយ​ក្តី​អំណរ ពោរ​ពេញ​ក្នុង​ចិត្ត​យើង​។—Anne Cetas

តើ​អ្នក​ត្រូវ​ការ​ជំនួយ​អ្វី​ខ្លះ​ពី​ព្រះអម្ចាស់ ដើម្បី​តតាំង​នឹង​ផែនការ​របស់​វិញ្ញាណ​អាក្រក់? តើ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​អាច​ជួយ​អ្នក​ដូច​ម្តេច​ខ្លះ ក្នុង​រឿង​នេះ?

ឱ​ព្រះ​ដ៏​មាន​ចេ​ស្តា ព្រះអង្គ​ធំ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ទាស់​ប្រឆាំង​នឹង​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ពឹង​ផ្អែក​លើក​ម្លាំង និង​ព្រះ​ចេ​ស្តា​ព្រះអង្គ​។

For further study, read Know the Enemy: Revealing Truths about Satan at DiscoverySeries.org/HP133.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១-៣ និង យ៉ូហាន ១០:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles