មើលឃើញពេលអនាគត ដែលមានសង្ឃឹម
អេសាយ ៤១:១៧-២០ អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្តាលច្រកភ្នំ។ អេសាយ ៤១:១៨ បន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញពីខ្យល់ព្យុះកាទ្រីណា កាលពីឆ្នាំ២០០៥ រដ្ឋញូ អ័រលិនបានធ្វើការសាងសង់ឡើងវិញ បន្តិចម្តងៗ។ ទីក្រុង ឡូវ័រ ណាញ វ៉ដ គឺជាតំបន់ដែលទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយប្រជាជននៅទីនោះ នៅតែខ្វះខាតធនធាន ក្នុងកំរិតមូលដ្ឋាន បន្ទាប់ពីគ្រោះធម្មជាតិនេះបានកន្លងផុតទៅអស់ជាច្រើនឆ្នាំ។ លោកបឺនែល ខុលតុន(Burnell Cotlon) ក៏បានផ្តួចផ្តើមគំនិតនាំមកនូវការផ្លាស់ប្តូរ។ នៅខែវិច្ឆិការ ឆ្នាំ២០១៤ គាត់បានបើកហាងលក់គ្រឿងទេសទីមួយ ក្នុងទីក្រុងនោះ។ គាត់ថា នៅពេលដែលគាត់ទិញអគារ ដើម្បីបើកហាងនោះ គេគ្រប់គ្នាគិតស្មានថា គាត់ឆ្កួត ប៉ុន្តែ ភ្ញៀវទីមួយដែលចូលទិញឥវ៉ាន់នៅទីនោះ បានស្រក់ទឹកភ្នែក ដោយសារខ្លួនមិនដែលនឹកស្មានថា តំបន់ដែលគាត់រស់នៅមានការចាប់ផ្តើមឡើងវិញទេ។ ម្តាយរបស់គាត់មានប្រសាសន៍ថា គាត់បានមើលឃើញអ្វី ដែលម្តាយគាត់មើលមិនឃើញ ម្តាយគាត់សប្បាយចិត្តណាស់ ដែលបានដឹងថា គាត់បានឆក់យកឱកាសនោះ។ ព្រះអម្ចាស់បានបើកសម្ដែងឲ្យហោរាអេសាយមើលឃើញពេលអនាគត ដែលមានសង្ឃឹម នៅចំពោះមុខនៃវិនាសកម្ម។ ដោយសារព្រះអង្គទតឃើញអ្នកក្រតោកយ៉ាក កំពុងស្វែងរកទឹកផឹក តែរកមិនបាន(អេសាយ ៤១:១៧) ព្រះអង្គបានសន្យាថា នឹងកែប្រែវាលរហោស្ថានឲ្យក្លាយជាកន្លែងមានទឹកហូរ និងមានទឹកផុសនៅលើដីស្ងួតហែង(ខ.១៨)។ នៅពេលដែលរាស្រ្តរបស់ព្រះអង្គបានស្គាល់ភាពសម្បូរសប្បាយ…
Read article