រឿង​ដែល​បាន​ដាស់តឿន​យើង

សា​ស្តា ៥:១៣-២០

មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់១មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន​។ សា​ស្តា ៥:១៣

ក្នុង​ខ្សែ​ភាពយន្ត​ចំណាស់​មួយ មាន​ចំណង​ជើង​ថា លោក​ខេន មិនមែន​ជា​ពលរដ្ឋ​ធម្មតា លោក​ឆាលី ហ្វូស្ទ័រ ខេន(Charlie Foster Kane) រកបាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក និង​ក្លាយ​ជា​អ្នក​មាន​អំណាច តាមរយៈ​ការ​ពង្រីក​មុខ​ជំនួញ​ផ្នែក​សារព័ត៌មាន​របស់​គាត់​។ ក្នុង​រឿង​មួយ ដែល​បាន​ឆ្លុះ​បញ្ចាំង​បទ​គម្ពីរ​សា​ស្តា ២:៤-១១ លោក​ខេន បាន​ស្វែងរក​ការ​សប្បាយ​គ្រប់​យ៉ាង ដោយ​បាន​សាង​សង់​ប្រាសាទ ដែល​មាន​សួន​ច្បារ​ធំៗ មាន​ពេញ​ទៅ​ដោយ​ស្នាដៃ​សិល្បៈ​ដ៏​មាន​តម្លៃ​។

អ្វី​ដែល​លោក​ខេន​ពិតជា​ចង់​បាន​នោះ គឺ​ការ​លើក​ដំកើង​ខ្លួនឯង មិន​ខុស​ពី​មហា​សេដ្ឋី​ដទៃ​ទៀត​ឡើយ​។ គាត់​បាន​ចំណាយ​ធនធាន​របស់​គាត់ ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយ ហើយ​នៅពេល​ដែល​គាត់​ទទួល​បរាជ័យ ដើម្បី​បិទ​បាំង​ភាព​អា​មាស​របស់​ខ្លួន គាត់​ក៏​បាន​ចោទ​ប្រកាន់​គូរ​ប្រកួត​ថា បាន​កេង​បន្លំ​សន្លឹក​ឆ្នោត​។ ដើម្បី​ឲ្យ​គេ​ស្ញប់​ស្ញែង​គាត់ គាត់​ក៏​បាន​សាង​សង់​សាល​មហោស្រព​អូប៉េរ៉ា សម្រាប់​ភរិយា​របស់​គាត់ ហើយក៏​បាន​បង្ខំ​នាង​ឲ្យ​ប្រ​លូក​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង ដែល​មិន​សក្តិ​សមនឹង​ទេព​កោសល្យ​របស់​នាង​។ ត្រង់​ចំណុច​នេះ រឿង​របស់​លោក​ខេន​ក៏បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​បទ​គម្ពីរ​សា​ស្តា ដែល​ក្នុង​នោះ ទ្រព្យ​សម្បត្តិ​នាំមក​នូវ​គ្រោះ​ថ្នាក់ ដល់​មនុស្ស​ដែល​ដេញ​តាម និង​បង្គរ​វា​ទុក(៩:១០-១៥) ដោយ​ត្រូវ​រោយរៀវ​ទៅ​ក្នុង​សេចក្តី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន(៥:១៧)។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​ខេន គាត់​ត្រូវ​រស់​នៅ​តែ​ម្នាក់ឯង នៅ​ក្នុង​ប្រាសាទ ដោយ​សេចក្តី​កំហឹង​។

រឿង​របស់​លោក​ខេន បាន​បញ្ចប់ ដោយ​​​បើក​បង្ហាញ​ការ​ពិត​ដែល​ថា ការ​ដេញ​តាម​ទ្រព្យ​សម្បត្តិ និង​ភាព​ល្បី​ល្បាញ​របស់​លោក​ខេន គឺ​គ្រាន់តែ​បាន​ធ្វើ​ឲ្យ​ចិត្ត​គាត់​មាន​ចន្លោះ​ប្រហោង​កាន់តែ​ធំឡើង ដែល​រាប់​បញ្ចូល​ទាំង​ការ​បាត់បង់​សេចក្តី​ស្រឡាញ់​ពី​ឪពុក​ម្តាយ តាំងពី​ក្មេង​មក​។ កណ្ឌ​គម្ពីរ​សា​ស្តា​ក៏បាន​បង្រៀន​យើង​អំពី​បញ្ហា​នេះ​ផង​ដែរ​។ ព្រះវរបិតា​នៃ​យើង​បាន​បណ្តាល​ចិត្ត​យើង ឲ្យ​មាន​ក្តី​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ(៣:១១) ហើយ​ជីវិត​របស់​យើង​អាច​មាន​ក្តី​អំណរ​ពិត​ប្រាកដ​បាន ដោយសារ​ព្រះអង្គ​ប៉ុណ្ណោះ(២:២៥)។ រឿង​របស់​លោក​ខេន បាន​ដាស់តឿន​យើង​រាល់​គ្នា​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រស់នៅ ដោយ​ប្រាប់​យើង មិន​ឲ្យ​ស្វែងរក​ការ​ស្កប់​ចិត្ត ឬ​ភាព​ពេញលេញ​ខាង​វិញ្ញាណ តាមរយៈ​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ឡើយ តែ​តាមរយៈ​ព្រះ​មួយ​អង្គ​ដែល​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ចូល​ក្នុង​ចិត្ត​យើង(រ៉ូម ៥:៥)។—Sheridan Voysey

តើ​អ្នក​កំពុង​យក​តម្រាប់​តាម​លោក​ឆាលី ខេន ដោយ​មិន​ដឹង​ខ្លួន​ដែរ​ឬ​ទេ? តើ​អ្នក​មាន​សេចក្តី​ត្រូវ​ការ​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​ត្រូវ​ការ​ឲ្យ​ព្រះ​ទ្រង់​បំពេញ​ឲ្យ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​ចង់​ស្វែងរក​ការ​ស្កប់​ចិត្ត តាមរយៈ​ទ្រព្យ​សម្បត្តិ និង​ការ​សរសើរ​របស់​មនុស្ស​។ មានតែ​ព្រះអង្គ​ទេ ដែល​អាច​បំពេញ​តម្រូវការ​ខាង​វិញ្ញាណ​របស់​ទូល​បង្គំ​បាន​។

Visit ODBU.org/OT022 to understand the book of Ecclesiastes better.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ១៣២-១៣៤ និង ១កូរិនថូស ១១:១៧-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles