August 2024

You are here:
ព្រះ​ដែល​យើង​គួរ​ស្ញប់​ស្ញែង

អេសាយ ៥៣:២,៥ ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:១-៦ អស់​រយៈ​ពេល​ជាង១៣០ឆ្នាំ​ហើយ ដែល​ប៉ម​អេហ្វ៊ែល (ឬ​ទួ​អេហ្វ៊ែល) បាន​ឈរ​ខ្ពស់​ត្រដែត នៅ​លើ​ទឹក​ដី​នៃ​ទីក្រុង​ប៉ារីស ក្នុង​លក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​វ័យ​ឆ្លាត និង​សម្រស់​ផ្នែក​ស្ថាបត្យកម្ម​របស់​ជនជាតិ​បារាំង​។ ទីក្រុង​ប៉ារីស​បាន​លើក​ដំកើង​ប៉ម​មួយ​នេះ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រុងរឿង​របស់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ កាល​គេ​កំពុង​សាង​សង់​ប៉ម​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ឲ្យ​តម្លៃ​វា​ទេ​។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជា​អ្នក​និពន្ធ​ជនជាតិ​បារាំង​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​និយាយ​ថា “ទួអេហ្វ៊ែល​មាន​រាង​ស្ដួច​ ហើយ​ស្តើង ដូច​បំពង់​ផ្សែង​របស់​រោង​ចក្រ​អញ្ចឹង”។ គាត់​មិន​អាច​មើល​ឃើញ​សំណង់​មួយ​នេះ មាន​ភាព​ស្រស់​ស្អាត​ត្រង់ណា​ទេ​។ អ្នក​ដែល​បាន​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ ដោយ​ទទួល​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ បាន​ចាត់​ទុក​ព្រះ​អង្គ​ថា ជា​ព្រះ​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​។ ប៉ុន្តែ ហោរា​អេសាយ​បាន​លើក​ឡើង​ថា “ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ”(៥៣:២)។ ប៉ុន្តែ ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង មាន​ភាព​ខ្ពង់ខ្ពស់​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ព្រះអង្គ ក្នុង​ទម្រង់​ដែល​ពិត​បំផុត…

Read article