នៅតែ​បន្ត​អធិស្ឋាន

១ថែស្សាឡូនិច ៥:‌១៦-២២

ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ​។ ១ថែស្សាឡូនិច ៥:‌១៧

មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ​ថា នាង​ប្រឡង​បាន​ពិន្ទុ៨៤​។ ពេល​ខ្ញុំ​កំពុង​អាន​សារ​របស់​នាង ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ ខ្ញុំ​អាច​ដឹង​ថា កូន​ស្រី​របស់​ខ្ញុំ​កំពុង​មាន​ចិត្ត​រំភើប​រីករាយ​។ កាល​នោះ គាត់​ទើបតែ​ចាប់​ផ្តើម​ចូល​រៀន​ក្នុង​ថ្នាក់​វិទ្យាល័យ ហើយ​កំពុង​ប្រើ​ទូរស័ព្ទ​នៅ​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់​។ ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​ណាស់ គឺ​មិន​គ្រាន់តែ​ដោយសារ​កូន​ស្រី​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ដ៏​ពិបាក​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយសារ​គាត់​បាន​សម្រេច​ចិត្ត​ទំនាក់​ទំនង​មក​ខ្ញុំ។ និយាយ​ឲ្យ​ខ្លី គាត់​ចង់​ចែក​ចាយ​ដំណឹង​ដ៏​ល្អ​នេះ ឲ្យ​ខ្ញុំ​មាន​អំណរ​ជាមួយ​គាត់​ផង​ដែរ​។

ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា សារ​ដែល​គាត់​បាន​ផ្ញើ​មក ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ពេញ​មួយ​ថ្ងៃ ក្រោយមក ខ្ញុំ​ក៏បាន​គិត អំពី​អារម្មណ៍​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ នៅ​ពេលណា​ខ្ញុំ​ឈោង​ទៅ​រក​ព្រះអង្គ​។ តើ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ទេ នៅពេល​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់​ព្រះអង្គ? ការ​អធិស្ឋាន​គឺជា​ការ​សន្ទនា​ជាមួយ​ព្រះ ហើយ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង ឲ្យ​បន្ត​អធិស្ឋាន​ទៅ​កាន់​ព្រះអង្គ (១ថែស្សាឡូន ៥:១៧)។ ការ​ជជែក​ជាមួយ​ព្រះអង្គ គឺ​បាន​រំឭក​យើង​ថា ព្រះអង្គ​គង់នៅ​ជាមួយ​យើង ទាំង​នៅពេល​យើង​សប្បាយ​រីករាយ ក៏​ដូច​នៅពេល​ដែល​យើង​ពិបាក​ចិត្ត​។ ទោះ​ព្រះអង្គ​បាន​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ហើយក៏​ដោយ ការ​ទូល​ថ្វាយ​រឿង​របស់​យើង​ដល់​ព្រះអង្គ មាន​ប្រយោជន៍​ចំពោះ​យើង ដោយ​នាំ​ឲ្យ​យើង​ងាក​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ និង​គិត​អំពី​ព្រះអង្គ​។ បទ​គម្ពីរ​អេសាយ ២៦:៣ បាន​ចែងថា “ឯ​អ្នកណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុកចិត្ត​នឹង​ទ្រង់”។ យើង​នឹង​មាន​សន្តិភាព​នៅ​ក្នុង​ចិត្ត​យ៉ាង​ពេញលេញ ពេលណា​យើង​ងាក​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ​។

ទោះ​យើង​ជួប​រឿង​អ្វី​ក៏ដោយ ចូរ​យើង​បន្ត​និយាយ​ទៅ​កាន់​ព្រះអង្គ ហើយ​បន្ត​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអាទិករ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​។ ចូរ​យើង​អធិស្ឋាន​ក្នុង​ចិត្ត ឬ​អធិស្ឋាន​ឮ​ៗ ដោយ​មិន​ភ្លេច​អរ​សប្បាយ និង​អរ​ព្រះគុណ​ព្រះអង្គ​។ សរុប​មក សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា នេះ​ហើយ​ជា​បំណង​ព្រះទ័យ​ដែល​ព្រះអង្គ​មាន​សម្រាប់​យើង(១ថែស្សាឡូនិច ៥:‌១៨)។—Katara Patton

តើ​អ្នក​មាន​រឿង​អ្វី​ខ្លះ ដែល​ចាំ​បាច់​ត្រូវ​ទូល​ថ្វាយ​ដល់​ព្រះ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មិន​ភ្លេច​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ ពេញ​មួយ​ថ្ងៃ?

ឱ​ព្រះ​ប្រកបដោយ​ព្រះគុណ សូម​ព្រះអង្គ​ក្រើន​រំឭក​ទូល​បង្គំ ឲ្យ​បន្ត​ប្រកប​ជិត​ស្និទ្ធ​ជាមួយ​ព្រះអង្គ ពេញ​មួយ​ថ្ងៃ​។ ទូល​បង្គំ​ចង់​មាន​អំណរ និង​ថ្វាយ​ការ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ក្នុង​បញ្ហា​ទាំង​អស់​ដែល​ទូល​បង្គំ​ជួប​ប្រទះ​។

For further study, read God’s Invitation into Wholeness at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសាយ ៣៧-៣៨ និង កូល៉ុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles