មាន​ចិត្ត​ក្លាហាន ព្រោះ​ព្រះអង្គ​ជា​អ្នក​គង្វាល​ល្អ

ទំនុក​ដំកើង ២៣

ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​។ ទំនុក​ដំកើង ២៣:១

មនុស្ស​ជិត១សែន ៧ពាន់​នាក់ បាន​ឈ​មើល​ការ​ប្រកួត នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​មួយ ដោយ​ការ​រង់​ចាំ​មើល​លទ្ធផល​ផ្តាច់​ព្រាត់ ខណៈ​ពេល​ដែល​លោក​សេត ស្មល(Seth Small) ជា​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​កីឡាករ​បាល់​ទាត់​មហាវិទ្យាល័យ រដ្ឋ​តិចសាស់ A&M កំពុង​កាន់​កាប់​ទីលាន​ប្រកួត ដោយ​នៅសល់​ពេល​តែ​២វិនាទី​ប៉ុណ្ណោះ​។ ខណៈ​ពេល​ដែល​ក្រុមA&Mរបស់​គាត់ មាន​ពិន្ទុ​ស្មើ​គ្នា ៣៨ ទល់​នឹង៣៨ ជាមួយនឹង​ក្រុម​កីឡាករ​ដែល​ល្អ​បំផុត​ប្រចាំ​ប្រទេស ការ​ទាត់​បញ្ចូល​ទី​ដ៏​ជោគជ័យ អាច​ជួយ​ឲ្យ​ក្រុម​គាត់​ទទួល​បាន​ជ័យ​ជម្នះ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ ពេល​នោះ លោក​ស្មល ក៏បាន​ទាត់​បាល់​ផ្លោត​ទៅមុខ ដោយ​ទំនុក​ចិត្ត​។ ពហុ​កីឡា​ដ្ឋាន​ទាំងមូល ក៏បាន​ផ្ទុះ​ចេញ​ជា​ស​ម្រែក​អឺងកង បន្ទាប់​ពី​បាល់​នោះ​បាន​ហោះ តាម​ប្រឡោះ​បង្គោល ដែល​នាំ​ឲ្យ​ក្រុម​គាត់​ឈ្នះ​ការ​ប្រកួត​។

ពេល​ដែល​អ្នក​កាសែត​សួរ​គាត់​ថា តើ​គាត់​បាន​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច សម្រាប់​ពេល​ដ៏​តានតឹង​នោះ គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​បាន​សូត្រ​ខ​ទី១ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង២៣ ម្តង​ហើយ​ម្តង​ទៀត​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ”។ នៅពេល​ដែល​លោក​ស្មល​ត្រូវ​ការ​កម្លាំង និង​ការ​ធានា ដើម្បី​ឲ្យ​គាត់​មាន​ជំនឿ​រឹងមាំ គាត់​ក៏បាន​រំឭក​ខ្លួន​ឯង​ថា ព្រះអង្គ​គឺជា​អ្នក​គង្វាល​ល្អ​។

បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក២៣ ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដ៏​ពេញ​និយម ដោយសារ​បទ​គម្ពីរ​នេះ​បាន​ធានា​យើង​ថា យើង​អាច​មាន​សន្តិភាព​ក្នុង​ចិត្ត និង​ការ​កម្សាន្ត​ចិត្ត ដោយសារ​យើង​មាន​អ្នក​គង្វាល​ដែល​មាន​ក្តី​ស្រឡាញ់ និង​អាច​ឲ្យ​យើង​ទុកចិត្ត​បាន ដែល​តែង​តែ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង​យ៉ាង​សកម្ម​។ ស្តេច​ដាវីឌ​បាន​ធ្វើ​បន្ទាល់ អំពី​ធាតុ​ពិត​នៃ​ការ​ភ័យ​ខ្លាច ក្នុង​ស្ថានភាព​ដ៏​តានតឹង និង​ពិបាក ក៏​ដូចជា​ធ្វើ​បន្ទាល់​អំពី​ការ​កម្សាន្ត​ចិត្ត ដែល​ទ្រង់​បាន​ទទួល​ពី​ព្រះអម្ចាស់​ផង​ដែរ​(ខ.៤)។ ពាក្យ “កម្សាន្ត​ចិត្ត” ក្នុង​បទ​គម្ពីរ​នេះ គឺ​សំដៅ​ទៅលើ​ការ​ធានា ឬ​ការ​ប្រទាន​នូវ​ទំនុក​ចិត្ត និង​ចិត្ត​ក្លាហាន ដើម្បី​ឲ្យ​យើង​បន្ត​ដំណើរ​ទៅមុខ ដោយសារ​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​ដឹកនាំ​យើង​។

ពេលណា​យើង​ដើរ​ចូល​ក្នុង​កាលៈទេសៈ​ដែល​មាន​បញ្ហា​ប្រឈម ដោយ​មិន​ដឹង​ថា យើង​នឹង​ទទួល​លទ្ធផល​បែប​ណា ចូរ​យើង​មាន​ចិត្ត​ក្លាហាន ដោយ​រំឭក​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ដែល​ជា​អ្នក​គង្វាល​ល្អ កំពុង​ដើរ​ជាមួយ​យើង​។—Lisa M. Samra

តើ​អ្នក​បាន​ដក​ពិសោធន៍​ជាមួយ​ព្រះអង្គ ក្នុង​លក្ខណៈ​ព្រះអង្គ​ជា​អ្នក​គង្វាល​ដែល​មាន​ក្តី​ស្រឡាញ់​យ៉ាងណា​ខ្លះ?
តើ​ការ​ថែរក្សា​របស់​ព្រះអង្គ ដែល​អ្នក​អាច​ទុកចិត្ត ​បាន​នាំ​ឲ្យ​អ្នក​មាន​ចិត្ត​ក្លាហាន​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ចិត្ត​ក្លាហាន ដោយ​ដឹង​ថា ព្រះអង្គ​ជា​អ្នក​គង្វាល​ដែល​មាន​ក្តី​ស្រឡាញ់​។

Visit ODBU.org/ML103 to learn how to gain wisdom and leadership skills from our loving Shepherd.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៣៤-៣៦ និង ហេព្រើរ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles