ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​គ្រប់​យ៉ាង

ទំនុក​ដំកើង ១៣៩:១-១២

ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក និង​ទី​ដេក​របស់​ទូល​បង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​ដែរ​។ ទំនុក​ដំកើង ១៣៩:៣

ព្រះ​ទ្រង់​ពិតជា​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​។ ប៉ុន្តែ យោង​តាម​អត្ថបទ​មួយ ក្នុង​កាសែត ដឺ វលស្រ្ទីត ជ័រនល(The Wall Street Journal)បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​សន្តិ​សុខ​ជាតិ​អាមេរិក មាន​ការ​យល់​ដឹង​ច្រើន​យ៉ាង​ខ្លាំង អំពី​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ តាម​មធ្យោបាយ​ជា​ច្រើន ក៏​ដូច​ជា​តាម​រយៈ​ទិន្នន័យ​ទូរស័ព្ទ​ទំនើប​របស់​ពួកគេ​។ មនុស្ស​ម្នាក់ៗ​ដែល​មាន​ទូរស័ព្ទ​ចល័ត សុទ្ធតែ​បាន​បង្កើត “ទិន្នន័យ” ដែល​បន្សល់​ទុក​នូវ “ដានឌីជីធល”។ ទិន្នន័យ​ដែល​បុគ្គល​ម្នាក់ៗ​បាន​បន្សល់​ទុក ហាក់​ដូចជា​មិន​សំខាន់ ប៉ុន្តែ ពេល​ដែលគេ​ធ្វើ​ការ​វិភាគ គេ​អាច​ប្រើ​វា​ជា​ឧបករណ៍​ដ៏​មាន​អំណាច ក្នុង​ការ​ស៊ើប​អង្កេត​។ ការ​តាមដាន​ទិន្នន័យ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​យើង អាច​ជួយ​អ្នក​ស៊ើប​អង្កេត ឲ្យ​រក​ឃើញ​កន្លែង​ដែល​យើង​ធ្លាប់​បាន​ទៅដល់ ហើយ​កំពុង​នៅ​ទី​កន្លែងណា​នៅពេល​ណាមួយ​។

ការ​វិភាគ​របស់​ភ្នាក់ងារ​សន្តិ​សុខ​អាមេរិក ​អាច​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ទីតាំង​របស់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​បាន ប៉ុន្តែ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា ព្រះអម្ចាស់​បាន​ជ្រាប​អំពី​យើង​គ្មាន​កន្លែង​ចន្លោះ ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​ព្រះអង្គ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣៩ ទ្រង់​បាន​អធិស្ឋាន​ដល់​ព្រះ ដែល​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ឆែក និង​ពិនិត្យ​មើល​ចិត្ត​គំនិត​យើង(ខ.១)។ គឺ​ដូច​ដែល​ទ្រង់​បាន​សរសេរ​ថា “ឱ​ព្រះ​អង្គ​អើយ សូម​ពិនិត្យ​មើល​ឲ្យ​បាន​ស្គាល់​ចិត្ត​ទូល​បង្គំ​ផង សូម​ល្បងល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូល​បង្គំ​ចុះ”(ខ.២៣)។ ព្រះអង្គ​ជ្រាប​អំពី​យើង​គ្មាន​កន្លែង​ចន្លោះ(ខ.២-៦) ព្រះអង្គ​គង់នៅ​គ្រប់​ទី​កន្លែង(ខ.៧-១២) ហើយ​ព្រះអង្គ​បាន​បង្កើត​ចិត្ត​ថ្លើម​យើង(ខ.១៣-១៦)។ គំនិត​របស់​ព្រះអង្គ​ក៏​ខ្ពស់​ជាង​ការ​យល់​ដឹង​របស់​យើង(ខ.១៧-១៨) ហើយ​ព្រះ​អង្គ​ថែម​ទាំង​គង់នៅ​ជាមួយ​យើង ពេល​យើង​ប្រឈម​មុខ​ដាក់​ខ្មាំង​សត្រូវ​(ខ.១៩-២២)។

ដោយសារ​ព្រះ​ទ្រង់​ជ្រាប​អំពី​អ្វីៗ​គ្រប់​យ៉ាង តែងតែ​គង់នៅ​ជាមួយ ហើយ​មាន​គ្រប់​ចេស្តា នោះ​ព្រះអង្គ​ក៏​ជ្រាប​ច្បាស់​ថា យើង​កំពុង​នៅ​កន្លែងណា កំពុង​ធ្វើ​អ្វី ហើយ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ម្តេច​ខ្លះ​។ ប៉ុន្តែ ព្រះអង្គ​ក៏​ជា​ព្រះវរបិតា​មាន​ក្តី​ស្រឡាញ់ ដែល​តែង​តែ​ជួយ​យើង​ដើរ​តាម​ផ្លូវ​ព្រះអង្គ​។ ចូរ​យើង​ដើរ​តាម​ព្រះអង្គ តាម​ផ្លូវ​នៃ​ជីវិត នៅ​ថ្ងៃ​នេះ​។—Marvin Williams

តើ​ការ​ដឹង​ថា ព្រះអង្គ​ពិតជា​ស្រឡាញ់​អ្នក បាន​លើក​ទឹក​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ? តើ​អ្នក​កំពុងតែ​ដើរ​ជាមួយ​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ស្រឡាញ់​ទូល​បង្គំ ទោះ​ព្រះអង្គ​បាន​ស្គាល់​ទូល​បង្គំ​គ្មាន​កន្លែង​ចន្លោះ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ដើរ ឲ្យ​បាន​ល្អជា​មួយ​ព្រះអង្គ​។

For further study, read In His Presence—The Habit of Spending Time with God at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles