January 19, 2025

You are here:
គ្មាននាមណាផ្សេងទៀតឡើយ

“គ្មាន​សេចក្តីសង្គ្រោះ ដោយសារ​អ្នកណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”។ កិច្ចការ ៤:១២ នៅ​ក្បែរ​បរិវេណ​របស់​សាកល​វិទ្យាល័យ​នតវេសស្ទើន នៅ​ជាយ​ក្រុង​ឈីកាហ្គោ មាន​ព្រះវិហារ​ធំ​សម្បើម​មួយ ដែល​សាសនា​បាហៃ​បាន​សាងសង់​ឡើង​។ សំណង់អាគារ​ដ៏​ឆើតឆាយ​មួយ​នេះ មាន​ច្រក​ចូល៩ សម្រាប់​សាសនា​ធំៗ​ទាំង៩ នៅ​លើ​ពិភពលោក​។ ច្រក​ចូល​នីមួយៗ​សុទ្ធតែ​មាន​ផ្លូវ​ដើរ​ចូល​ទៅ​រក​កន្លែង​ជួប​ជុំ​តែមួយ នៅ​ចំ​កណ្តាល​អាគារ​។ ស្ថាបត្យកម្ម​នេះ​ត្រូវ​បាន​គេ​សាងសង់​ឡើង ក្នុង​គោលបំណង​ដើម្បី​ប្រកាស​ថា មាន​ផ្លូវ​ជា​ច្រើន​ដែល​នាំ​មនុស្ស​ទៅ​រក “សេចក្តី​ពិត” ដែល​សាសនិក​បាហៃ​ជឿ​ថា គេ​មិន​អាច​រក​ឃើញ​សេចក្តី​ពិត​នេះ នៅ​ក្នុង​ទ្រឹស្ដី​សាសនា មនុស្ស ឬ​អង្គ​ការ​ណា​ឡើយ​។ ផ្នត់​គំ​និត​ដូច​នេះ មិន​សូវ​ខុសពី​បរិយាកាស​វប្បធម៌ របស់​សង្គម​ដែល​សាវ័ក​ប៉ុល​កំពុង​រស់នៅ​នោះ​ទេ​។ ចក្រភព​រ៉ូម៉ាំង​មាន​ការ​បើកចំហ​យ៉ាង​ខ្លាំង ហើយក៏​គាំទ្រ​ឲ្យ​មាន​គំនិត​ទូលំ​ទូលាយ ហើយ​ត្រៀម​ខ្លួន​ទទួលយក​សាសនា​គ្រប់​ប្រភេទ​។ ជា​ការ​ពិត​ណាស់ ទីក្រុង​រ៉ូម​ជា​កន្លែង​ប្រមូល​ផ្តុំ​រូប​ព្រះ និង​ព្រះ​ក្លែងក្លាយ​ជា​ច្រើន នៅ​ក្នុង​ព្រះវិហារ​ធំ​របស់​ខ្លួន សម្រាប់​គោរព​បូជា តាម​ផ្លូវ​ចម្រុះ​ឆ្ពោះ​ទៅ​រក​សេចក្តី​ពិត​។ ដូច​នេះ ហេតុ​អ្វី​បានជា​វប្ប​ធម៌​បើក​ចំហ និង​ថ្វាយបង្គំ​ព្រះ​ចម្រុះ​នេះ ក៏បាន​ចាប់​គ្រីស្ទបរិស័ទ ឲ្យ​សត្វ​តោ​ស៊ី​ជា​ចំណី នៅ​ក្នុង​ទីលាន​ប្រយុទ្ធ? ហេតុ​អ្វី​អធិរាជ​នេរ៉ូ បាន​ចាត់​ទុក​អ្នកជឿ​ព្រះ​ជា​មុខ​សញ្ញា ហើយ​ថែម​ទាំង​ដល់​ថ្នាក់​យក​រូបកាយ​របស់​ពួកគេ ទៅ​ដុត​ធ្វើ​ជា​ភ្លើង បំភ្លឺ​កន្លែង​ជប់​លៀង​របស់​ទ្រង់? ចម្លើយ​ដ៏​សាមញ្ញ​នោះ​គឺ វប្ប​ធម៌​រ៉ូម៉ាំង​មិន​អាច​ទ្រាំ​ទ្រជំនឿ​គ្រីស្ទបរិស័ទ​បានទេ ព្រោះ​គ្រីស្ទបរិស័ទ​មិន​ព្រម​បញ្ចូល​ព្រះគ្រីស្ទ ក្នុង​ចំណោម​ព្រះ​ជា​ច្រើន​អង្គ ដែល​ពួក​រ៉ូម៉ាំង​គោរព​ថ្វាយបង្គំ​។ ផ្ទុយ​ទៅវិញ…

Read article
នៅតែ​បង្កើត​ផល​ផ្លែ​ថ្វាយ​ព្រះ

ទំនុក​ដំកើង ៩២:១២-១៥ កាលណា​ចាស់​ហើយ នោះ​គេ​នឹង​នៅតែ​កើត​ផល​។ ទំនុក​ដំកើង ៩២:‌១៤ មាន​រឿង​ចាស់​បុរាណ​មួយ បាន​ដំណាល​អំពី​ស្រ្តី​ម្នាក់​ដែល​បាន​ចុះ​ទៅ​ដង​ទឹក​ពី​ទន្លេ​ដាក់​ផ្ទះ ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រើ​ដងរ៉ែក​ដែល​មាន​ធុង​ទឹក​ពីរ​នៅ​សង្ខាង​។ ធុង​ទឹក​មួយ​នៅ​ថ្មី មាន​ភាព​រឹងមាំ ហើយ​ធុង​ទឹក​មួយ​ទៀត​ចាស់ មាន​ស្នាម​ប្រេះ​។ នៅពេល​ដែល​គាត់​ទៅដល់​ផ្ទះ ធុង​ទឹក​ថ្មី​នៅ​មាន​ទឹក​ពេញ តែ​ធុង​ទឹក​ចាស់​បាន​ជ្រាប​ទឹក​ស្ទើរតែ​នៅ​ទ​ទេ​។ ធុង​ទឹក​ចាស់​មាន​អារម្មណ៍​សោក​ស្តាយ ហើយ​ក៏​បាន​សុំ​ទោស​គាត់​។ ស្រ្តី​នោះ​ក៏​បាន​ងាក​ទៅ​មើល​ចិញ្ចើម​ផ្លូវ ហើយក៏​បាន​សួរ​ធុង​ទឹក​ចាស់​នោះ​ថា “តើ​ឯង​បាន​ឃើញ​ដើម​ផ្កា​ទាំង​អស់​នោះ ដែល​ដុះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទេ? រៀង​រាល់​ថ្ងៃ ទឹក​ដែល​បាន​ស្រក់​ចេញ​ពី​ឯង បាន​ស្រោច​ដើម​ផ្កា​ទាំង​អស់​នោះ ហើយ​ពេល​ខ្ញុំ​ដើរទៅ​ដងទឹក​ម្តង​ៗ ខ្ញុំ​តែងតែ​មាន​ចិត្ត​ស្រស់ស្រាយ ដោយសារ​សម្រស់​របស់​ដើម​ផ្កា​ទាំង​នោះ”។ យើង​កំពុង​រស់នៅ​ក្នុង​លោកិយ​ដែល​ឲ្យ​រង្វាន់ និង​កោត​ស្ញប់​ស្ញែង ចំពោះ​យុវ​ភាព ដែល​នៅ​ក្មេង​វ័យ និង​រឹងមាំ មិន​ប្រេះ​ស្រាំ ហើយ​មាន​ប្រសិទ្ធភាព​។ តែ​ព្រះ​គម្ពីរប៊ីប​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់ អំពី​សម្រស់​ដែល​មាន​ភាព​សុចរិត ដែល​កើត​ចេញពី​មនុស្ស​ចាស់ និង​មាន​ភាព​ទន់​ខ្សោយ​ជាង ហើយ​ប្រហែល​ជា​មាន​ភាព​ប្រេះ​ស្រាំ និង​ងាយ​រង​គ្រោះ​។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​មាន​វ័យ​ចាស់​បាន​ពោល​ថា “ឯ​មនុស្ស​សុចរិត គេ​នឹង​លូត​លាស់​ឡើង ដូចជា​ដើម​លម៉ើ ក៏​នឹង​ធំឡើង ដូចជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ”(ទំនុក​ដំកើង ៩២:១២)។ ការ​មាន​វ័យ​ចាស់​មិន​តែងតែ​មានន័យថា មាន​ប្រាជ្ញា​នោះ​ទេ តែ​មនុស្ស​ចាស់​អាច​រួម​ចំណែក​ក្នុង ជួយ​ជីវិត​យើង​ឲ្យ​​លូត​លាស់​ តាម​របៀប​ដែល​មនុស្ស​វ័យ​ក្មេង​មិន​អាច​ផ្តល់​ឲ្យ​បាន ដោយសារ​មនុស្ស​ចាស់​ខ្លះ​បាន​រស់នៅ​បាន​ច្រើន​ឆ្នាំ​ជាង…

Read article