រាប់ចំនួនថ្ងៃនៃអាយុរបស់យើង
“សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”។ ទំនុកដំកើង ៩០:១២ ក្នុងសៀវភៅដែលលោកម៉ាស លេវី(Marc Levy)បាននិពន្ធមានចំណងជើងថា បើសិនជាពិតមែន គាត់បានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យស្រមៃថា មានធនាគារមួយបានដាក់លុយចូលកុងរបស់យើង ៨៦៤០០ដុល្លា នៅពេលព្រឹក ជារៀងរាល់ថ្ងៃ។ តែកុងនោះមិនអាចសន្សំលុយបន្តពីថ្ងៃមួយទៅថ្ងៃមួយទៀតបានទេ ហើយត្រូវលប់ចោលទឹកប្រាក់ដែលនៅសល់។ តើអ្នកនឹងធ្វើដូចម្តេច? អ្នកមុខជានឹងទៅដកលុយឲ្យអស់ជារៀងរាល់ថ្ងៃមិនខាន! បន្ទាប់មក គាត់ក៏បានចង្អុលបង្ហាញថា យើងម្នាក់ៗសុទ្ធតែមានធនាគារដូចនេះ ដែលយើងហៅវាថា ពេលវេលា។ រៀងរាល់ពេលព្រឹក យើងមានពេល៨៦៤០០វិនាទី ហើយរៀងរាល់ពេលយប់ យើងក៏អស់ពេល ដែលយើងមិនបានប្រើ ដោយប្រាជ្ញា។ យើងគ្មានពេលនៅសល់ ឬពេលដែលលើសទេ ហេតុនេះហើយ យើងគ្រាន់តែអាចរស់នៅ ក្នុងពេលវេលានៅថ្ងៃនេះ ហើយសង្ឃឹមថា ប្រើពេលដែលនៅសល់ឲ្យមានប្រយោជន៍បំផុត។ ទោះគ្រីស្ទបរិស័ទមានក្តីសង្ឃឹមដ៏ច្បាស់ថា នឹងបានជីវិតអស់កល្ប ពេលវេលារបស់យើងនៅលើផែនដីនេះ នៅតែមានកំណត់។ ហេតុនេះហើយ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៩០ លោកម៉ូសេបានរំឭកយើង ឲ្យរាប់ចំនួនអាយុរបស់យើង ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យយើងមានចិត្តប្រកបដោយប្រាជ្ញា ដោយដឹងថា ជីវិតជាមនុស្សមានភាពរួញខ្លី ហើយព្រះទ្រង់មានភាពអស់កល្បជានិច្ច។ ក្នុងវប្បធម៌ដ៏មមាញឹក យើងប្រហែលមានចិត្តងប់ងុលយ៉ាងខ្លាំង នឹងការរស់នៅក្នុងពេលបច្ចុប្បន្ន…
Read article