January 29, 2025

You are here:
បាន​សម្រេច​សេចក្តី​យុត្តិ​ធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បានជា​មេ​ត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះរាជបុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន ជា​មេ​ត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅទៀត ដោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ”។ រ៉ូម ៥:‌១០ ព្រះអម្ចាស់​មិនមែន​ជាតា​ចាស់​ដែល​មាន​ចិត្ត​ល្អ ឬ​ជាតា​ណូអែល​ចុះ​ពីលើ​មេឃ​មក ដើម្បី​ចែក​អំណោយ​ដល់​មនុស្ស ហើយ​មិន​ខ្វល់​អំពី​រឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។ ព្រះអង្គ​បរិសុទ្ធ ហើយ​ព្រះ​អង្គ​សុ​ចរិត​។ ហេតុ​នេះ​ហើយ ដោយសារ​បាប​របស់​យើង​ជា​មនុស្ស យើង​ក៏បាន​ដាច់​ចេញពី​ព្រះ​។ ភាពជា​សត្រូវ​បាន​កើត​មាន រវាង​មនុស្ស​ជាតិ និង​ព្រះអាទិករ​របស់​យើង​។ នេះ​មិនមែន​ជា​សារ​ដែល​អ្នក​ឮ​ជា​ញឹក​ញាប់​ទេ ហើយក៏​ពិបាក​ទទួលយក​ផង​ដែរ​។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​មើល​រំលង​ភាពជា​ខ្មាំង​សត្រូវ​នេះ​ឡើយ​។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់ អំពី​គោល​ជំហរ​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​បាប​របស់​មនុស្ស​។ ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​ថា មនុស្ស​គឺជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​លើក​ឡើង​យ៉ាង​ច្បាស់​ថា បាប​បាន​ធ្វើ​ឲ្យ​យើង​ដាច់​ចេញពី​ព្រះអង្គ​។ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល​ក៏បាន​រំឭក​យើង អំពី​ពាក្យ​ពេចន៍​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ពោល​ថា “ទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត”(ទំនុក​ដំកើង ៥:៥) ជា​សារ​ដែល​ពិបាក​អាន ហើយក៏​ពិបាក​យល់​ដែរ បើ​យើង​មើល​មួយ​ភ្លែត​។ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​មាន​ក្តី​សង្ឃឹម​បាន? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​ព្រះ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ទ្រង់​អាច​ដាក់​ទោស​មនុស្ស​មាន​បាប តាម​ដែល​ស័ក្តិសម តែ​នៅតែ​អត់​ទោស​ឲ្យ​មនុស្ស​មាន​បាប? ឱ​ប្រាជ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​របស់​យើង! ពេល​ដែល​មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប និង​សេចក្តី​ខ្មាស អ័ដាមទី២បាន​ប្រយុទ្ធ​ឈ្នះ ហើយ​សេចក្តី​សង្គ្រោះ​ក៏បាន​កើត​មាន​។ តាមរយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​សម្រេច​តាម​សេចក្តី​យុត្តិ​ធម៌​របស់​ព្រះវរបិតា​។ ព្រះអង្គ​បាន​ទទួល​រ៉ាប់រង​កាតព្វកិច្ច​របស់​យើង…

Read article
ស្តង់ដារ​នៃ​សេចក្តី​បរិសុទ្ធ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លេវី​វិន័យ ២២:១-៩ អញ​នេះ ជា​ព្រះយេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​។ លេវី​វិន័យ ២២:៩ បន្ទាប់ពី​ខ្ញុំ​បាន​ទៅ​ទស្សនា​រូប​ចម្លាក់​សេរ៉ាមិច លំ​ដាក់​ពិភពលោក នៅ​ក្នុង​សារ​មន្ទីរ​សិល្បៈ គេ​ក៏បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​សូន​ក្អម​តូច​មួយ ពី​ដី​ឥដ្ឋ​ដែល​អាច​រឹង នៅពេល​ត្រូវ​ខ្យល់​។ ខ្ញុំ​ក៏បាន​ចំណាយ​ពេល២ម៉ោង នៅ​ក្នុង​ការ​សូន​ក្អម​តូច​មួយ ដោយ​មាន​ឆ្លាក់​រូប និង​ដាក់​ពណ៌​ពី​លើ​ផង​។ លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រឹង​ប្រែង​នោះ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ស្ញប់​ស្ញែង​ទេ ដោយ​ខ្ញុំ​សូន​បាន​ក្អម​តូច​មួយ ខូច​ទ្រង់ទ្រាយ និង​មាន​ពណ៌​មិន​ស្មើ​។ គេ​មិន​យក​ក្អម​នេះ ទៅ​ដាក់​ក្នុង​សារមន្ទីរ​ឡើយ​។ ការ​រស់នៅ ដោយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ដល់​ស្តង់ដារ​ខ្ពស់​ណាមួយ អាច​មាន​ការ​ពិបាក​ខ្លាំង​។ ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​បាន​ជួប​រឿង​នេះ ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម ធ្វើ​តាម​បង្គាប់​របស់​ព្រះ ឲ្យ​សម្អាត​ខ្លួន​តាម​ក្រឹត្យ​វិន័យ(លេវី​វិន័យ ២២:១-៨) និង​ធ្វើ​តាម​ការ​បង្គាប់​ជា​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​ថ្វាយ​យញ្ញ​បូជា(ខ.១០-៣៣)។ ការងារ​របស់​ពួក​សង្ឃ​ត្រូវតែ​មាន​ភាព​បរិសុទ្ធ ដោយ​ការ​ញែក​ចេញ តែ​ទោះ​ពួកគេ​បាន​ខិតខំ​យ៉ាងណា ក៏​ពួកគេ​នៅតែ​មាន​ចំណុច​ខ្វះខាត​ជា​ញឹក​ញាប់​។ ហេតុ​នេះ​ហើយ ទី​បំផុត ព្រះ​ទ្រង់​ក៏បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្តី​សុ​ចរិត​របស់​ពួកគេ មក​លើ​ស្មា​របស់​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​លោក​ម៉ូសេ​ថា ព្រះអង្គ​គឺជា​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​ញែក​ពួកគេ​ចេញ​ជា​បរិសុទ្ធ(២២:៩,១៦,៣២)។ ព្រះ​យេស៊ូវ​គឺជា​ស​ម្តេច​សង្ឃ​របស់​យើង ហើយ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ថ្វាយ​ដង្វាយ​លោះ​បាប​ដែល​បរិសុទ្ធ និង​អាច​ទទួលយក​បាន ត្រូវ​តាម​ស្តង់ដារ​របស់​ព្រះ​មួយរយ​ភាគរយ តាមរយៈ​ការ​សុគត​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង​។ ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឯ​ទូល​បង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ”(យ៉ូហាន…

Read article