February 5, 2025

You are here:
គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​នេះ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ» (លូកា ១១:៣)។ បើ​គេ​ត្រូវ​យក​នំប៉័ង​ធ្វើ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​អ្វី​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ នោះ​វា​ជា​តំណាង​ឲ្យ​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ផ្សេង​ទៀត គឺ​ជា​អាហារ​បន្ទាប់​បន្សំ​ដែល​ពិត​ជា​នាំ​មក​នូវ​ភាព​រីករាយ​ដល់​ការ​រស់នៅ​របស់​យើង ប៉ុន្តែ​ពេលណា​យើង​គិត​អំពី​នំ​ប៉័ង ភាគ​ច្រើន​យើង​គិត​អំពី​តម្រូវ​ការ​មូលដ្ឋាន​បំផុត​របស់​ជីវិត​ខ្លួន​ឯង​ដែល​កំពុង​ទទួល​ការ​បំពេញ។ ការ​គិត​ដូច​នេះ គឺ​ស្រប​តាម​ការ​ផ្គង់​ផ្គង់​ដ៏​ពិសេស​របស់​ព្រះ​អម្ចាស់​សម្រាប់​រាស្ត្រ​ព្រះ​អង្គ។ ក្នុង​គ្រា​សញ្ញា​ចាស់ ការ​រស់​នៅ​របស់​រាស្ត្រ​អ៊‌ីស្រាអែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន តម្រូវ​ឲ្យ​ពួក​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​មក​លើ​ព្រះ​អង្គ​បំពេញ​តម្រូវការ​របស់​ពួក​គេ។ ព្រះ​អង្គ​បាន​បង្រៀន​ពួក​គេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ ដោយ​ប្រទាន​នំម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ ដែល​ការ​ផ្គត់ផ្គង់​នេះ​ស្ថិត​ក្នុង​ចំណោម​ការ​ផ្គត់ផ្គង់​ដែល​ពួកគេ​អាច​មើល​ឃើញ​ច្បាស់​បំផុត។ ព្រះ​អង្គ​បាន​ប្រាប់​រាស្ត្រ​ព្រះ​អង្គ​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ សម្រាប់​តែ​ថ្ងៃ​នីមួយៗ​ប៉ុណ្ណោះ។ ពួក​គេ​មិន​ត្រូវ​ទុក​នំម៉ាណា​សម្រាប់​បរិភោគ​នៅ​ថ្ងៃ​ស្អែក​ឡើយ (និក្ខមនំ ១៦:១៩)។ គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ការ​ប្រទាន​មួយ​ថ្ងៃ​មួយ​ដង​ស្មើ​នឹង​ការ​ប្រទាន​នំ​ប៉័ង​ប្រចាំ​ថ្ងៃ គឺ​ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ។ គួរ​ឲ្យ​ស្តាយ​ណាស់ ពួក​អ៊‌ីស្រាអែល​ខ្លះ​បាន​សង្ស័យ​ថា ព្រះ​អង្គ​នឹង​មិន​ប្រទាន​តាម​ការ​សន្យា ហើយ​ក៏​បាន​បះបោរ​ទាស់​នឹង​ព្រះ​អង្គ ដោយ​រក្សា​ទុក​នំម៉ាណា​នៅ​ថ្ងៃ​បន្ទាប់ (ការ​សង្ស័យ​មក​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ តែង​តែ​នាំ​ទៅ​រក​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ)។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​ឃើញ​នំម៉ាណា​ដែល​នៅ​សល់​មាន​ដង្កូវ​ស៊ី មាន​ក្លិន​ស្អុយ (ខ.២០)។ ព្រះ​ទ្រង់​បាន​បង្រៀន​ពួក​គេ​ឲ្យ​ពឹង​ផ្អែក​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ។ វា​ជា​មេរៀន​ដែល​ពួក​គេ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​រៀន​សូត្រ។ ពេល​ណា​យើង​សិក្សា​អំពី​រឿង​នេះ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​ពិចារណា​អំពី​ពាក្យ «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រាល់​ថ្ងៃ» យើង​នឹង​បាន​ដឹង​ថា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​កំពុង​បង្រៀន​យើង​ថា ក្នុង​គ្រប់​សម័យ​កាល​ទាំង​អស់ ព្រះ​ទ្រង់​បាន​បង្រៀន​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​តម្រូវការ​គ្រប់​យ៉ាង​របស់​យើង គឺ​មិន​ឲ្យ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ផ្គត់ផ្គង់​នោះ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ក្រោក​ឡើង ហើយ​រក​ឃើញ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ​ប្រចាំ​ថ្ងៃ​សារ​ជា​ថ្មី។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​បាន​បង្រៀន​ពួក​អ៊‌ីស្រាអែល…

Read article
ផ្ដោត​ចិត្ត​ទៅលើ​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

យ៉ូហាន ៥:៣៦-៤០ គឺជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​។ យ៉ូហាន ៥:៣៩ មាន​ពេល​មួយ ភ្នែក​របស់​អ្នក​ស្រី​ជូន(June) បាន​ផ្ដោត​ទៅ​លើ​ឡាន​ពណ៌​ប្រផេះ ដែល​កំពុង​បើកបរ​នៅ​ក្បែរ​ឡាន​គាត់​។ គាត់​ត្រូវ​បត់​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​មួយ​ទៀត ដើម្បី​ចេញពី​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ រៀង​រាល់​ពេល​ដែល​គាត់​ព្យាយាម​វ៉ា​ឡាន​នោះ អ្នក​បើក​បរ​ឡាន​នោះ​ហាក់​ដូចជា​ព្យាយាម​បន្ថែម​ល្បឿន​ផង​ដែរ​។ ទី​បំផុត គាត់​ក៏​បាន​វ៉ា​ឡាន​នោះ​ដាច់ ដោយ​ជោគជ័យ​។ គាត់​សប្បាយ​ចិត្ត ពេល​ដែល​បាន​បើក​ឡាន​វ៉ា​គេ​ឈ្នះ ប៉ុន្តែ នៅពេល​ដែល​គាត់​មើល​តាម​កញ្ចក់​មើល​ក្រោយ ដោយ​ទឹក​មុខ​ញញឹម គាត់​ក៏​បាន​កត់​សំ​គាល់​ឃើញថា គាត់​បាន​បើក​ឡាន​ហួស​ផ្លូវបត់​ចេញពី​ផ្លូវ​ល្បឿន​លឿន​ហើយ​។ គាត់​ក៏បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម ដោយ​ការ​ស្តាយ​ក្រោយ​ថា “ខ្ញុំ​មាន​ការ​វីវក់​នឹង​ការ​បើក​ឡាន​វ៉ា​គេ​ពេក បាន​ជា​ខ្ញុំ​បើក​ហួស​ផ្លូវបត់​”។ ការ​ជ្រុល​ហួស​ដូច​នេះ ក៏​អាច​កើត​មាន នៅ​ក្នុង​ការ​ព្យាយាម​ដើរ​តាម​ផ្លូវ​របស់​ព្រះ​ផង​ដែរ​។ នៅពេល​ដែល​ពួក​អ្នក​ដឹកនាំ​សាសនា បាន​បៀតបៀន​ព្រះយេស៊ូវ ដោយសារ​ព្រះអង្គ​មិន​បាន​កាន់​តាម​ក្រឹត្យ​វិន័យ(យ៉ូហាន ៥:១៦) ព្រះអង្គ​ក៏បាន​ព្រមាន​ពួក​គេ​ថា ពួកគេ​មាន​ការ​ងប់ងុល​ខ្លាំង​ពេក នៅ​ក្នុង​ការ​រៀន និង​អនុវត្ត​តាម​ក្រឹត្យ​វិន័យ តែ​ពួកគេ​ខកខាន​មិន​បាន​ដឹង​ទេ​ថា ក្រឹត្យ​វិន័យ​បាន​ចង្អុល​បង្ហាញ​ពួក​គេ​ទៅ​រក​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មានថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(ខ.៣៩-៤០)។ នៅ​ក្នុង​ការ​ព្យាយាម​រស់នៅ ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ចំពោះ​ព្រះ ពួក​អ្នក​ដឹកនាំ​សាសនា បាន​ផ្ដោត​ចិត្ត​ទៅលើ​ការ​ដើរ​តាម​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា…

Read article