February 7, 2025

You are here:
ជ័យ​ជម្នះ​មក​លើ​ការ​ល្បួង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ» (លូកា ១១:៤)។ ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា ព្រះ​ទ្រង់​មិនមែន​ជា​មេ​បាប និង​ក៏​មិន​មែន​ជា​មេ​ល្បួង​ដែរ ព្រោះ​ព្រះ​អង្គ​មិន​ដែល​ល្បួង​នរណា​ម្នាក់​ឡើយ (យ៉ាកុប ១:១៣)។ បើ​ដូច្នោះ​មែន ហេតុ​អ្វី​យើង​អធិស្ឋាន​សូម​ព្រះ​អង្គ កុំ​ឲ្យ​នាំ​យើង​ទៅ​ក្នុង​សេចក្តី​ល្បួង? តើ​ការ​ទូល​សូម​ដូច​នេះ មាន​ន័យ​ដូច​ម្ដេច​ឲ្យ​ពិត​ប្រាកដ? យើង​អាច​រក​ឃើញ​ចម្លើយ​សម្រាប់​សំណួរ​នេះ នៅ​ក្នុង​ការ​បក​ស្រាយ​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ល្បង​ល និង​ការ​ល្បួង។ ពេល​ណា​យើង​អធិស្ឋាន «ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​កុំ​នាំ​យើង​ខ្ញុំ​ចូល​ក្នុង​សេចក្តី​ល្បួង» គឺ​មាន​ន័យ​ថា យើង​កំពុង​និយាយ​ថា «ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​យើង​ខ្ញុំ កុំ​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ​ការ​ល្បង​ល​មក​ពី​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​ការ​ល្បួង​មក​ពី​សាតាំង ដែល​នាំ​ឲ្យ​ធ្វើ​ការ​អាក្រក់​​ឡើយ»។ ហើយ​ក៏​មាន​ន័យ​ថា យើង​កំពុង​សូម​ព្រះ​អង្គ​កុំ​ឲ្យ​ដឹក​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ល្បង​ល​ដោយ​គ្មាន​ព្រះ​វត្ត​មាន និង​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ ដែល​នឹង​ជួយ​យើង​ឲ្យ​ដើរ​កាត់​ការ​ល្បង​ល ដោយ​ជំនឿ និង​ក្តី​អំណរ ជាជាង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម ឬ​ភាព​គ្មាន​ជំនឿ​នោះ​ឡើយ។ ដូច​នេះ ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ ឃ្លា​នេះ​សំខាន់​ណាស់ ព្រោះ​ឃ្លា​នេះ​បាន​រំឭក​យើង អំពី​ធាតុ​ពិត និង​វត្ត​មាន​នៃ​ការ​ល្បួង។ ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ​ជំពូក​៤ ព្រះ​អម្ចាស់​បាន​ដាស់​តឿន​លោក កាអ៊ីន ថា «មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ» (លោកុប្បត្ដិ ៤:៧)។ គួរ​ឲ្យ​ស្តាយ​ណាស់ លោក កាអ៊ីន មិន​បាន​ឆ្លើយ​តប ដោយ​ទូល​សូម​ព្រះ​អង្គ​ឲ្យ​ប្រទាន​អ្វីៗ​ដែល​គាត់​ត្រូវ​ការ ដើម្បី​ឲ្យ​គាត់​មាន​អំណាច​លើ​បាប​នោះ​ទេ…

Read article
មិនមែន​ជា​កង់​សាគួរ​ក្នុង​ព្រះនេត្រព្រះ(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១សាំយ៉ូអែល ១៦:១,៦-១៣ ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​បាល់​ទាត់​ជម្រើស​ជាតិ ប្រចាំ​ឆ្នាំ ក្រុម​បាល់​ទាត់​អាជីព​បាន​ជ្រើសរើស​កីឡាករ​ថ្មីៗ​ចូល​ក្រុម​។ គ្រូ​បង្វឹក​បាន​ចំណាយ​ពេល​ច្រើន ក្នុង​ការ​វាយ​តម្លៃ​មក​លើ​សមត្ថភាព និង​កាយ​សម្បទា​របស់​កីឡាករ​ដែល​ត្រូវ​ជ្រើសរើស។ នៅ​ឆ្នាំ២០២២ លោក​ប្រក់ ភើឌី(Brock Purdy) ជា​ជម្រើស​ចុង​ក្រោយ ក្នុង​ចំណោម​មនុស្ស២៦២ ហើយ​គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “កង់​សា​គួរ” ដោយសារ​គាត់​ជា​កីឡាករ​ចុង​ក្រោយ​ដែលគេ​បាន​ជ្រើសរើស​។ គ្មាន​នរណា​ម្នាក់​រំពឹង​ថា គាត់​នឹង​បាន​ចូល​រួម​ប្រកួត ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​ខាង​មុខ​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពីរបី​ខែ​ក្រោយមក លោក​ភើឌី​ក៏បាន​ដឹកនាំ​ក្រុម​របស់​គាត់ ឲ្យ​ប្រកួត​ឈ្នះ​ពីរ​លើក​។ តាម​ពិត ថ្នាក់​ដឹកនាំ​របស់​ក្រុម​កីឡាករ​មិន​តែងតែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ដែល​មាន​សក្ដានុពល​នោះ​ឡើយ​។ ហើយ​យើង​ក៏​មិន​ខុសពី​ពួកគេ​ឡើយ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ មាន​រឿង​ស្រដៀង​នេះ​ផង​ដែរ នៅពេល​ដែល​ព្រះ​ទ្រង់​ចាត់​ហោរា​សាំយូអែល ឲ្យ​ទៅ​ជ្រើសរើស​ស្តេច​ថ្មី សម្រាប់​ប្រជាជន​អ៊ីស្រាអែល ចេញពី​ក្នុង​ចំណោម​ពួក​កូន​ប្រុស​របស់​លោក​អ៊ីសាយ​។ នៅពេល​ដែល​ហោរា​សាំយូអែល​បាន​ឃើញ​ពួកគេ គាត់​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​ពួកគេ​។ ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់​ថា “កុំ​ឲ្យ​មើលតែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ”(១សាំយ៉ូអែល ១៦:៧)។ ផ្ទុយ​ទៅវិញ ព្រះអង្គ​បាន​នាំ​គាត់​ជ្រើសរើស​កូន​ប្រុស ដែល​មិនមែន​ជា​កូន​ច្បង ឬ​មាន​កម្ពស់​ខ្ពស់​ជាងគេ​នោះ​ទេ តែ​ជា​កូន​ក្មេង​ជាងគេ គឺ​ដាវីឌ ដែល​នឹង​ក្លាយ​ជា​ស្តេច​ល្អ​បំផុត​របស់​ប្រជាជន​អ៊ីស្រាអែល នៅ​លើ​ផែនដី​។ ហេតុ​អ្វី​យើង​ច្រើនតែ​ធ្វើ​ការ​មិន​បាន​ល្អ នៅ​ក្នុង​ការ​វាយ​តម្លៃ​មនុស្ស?…

Read article