មិត្តសម្លាញ់របស់យើងនៅស្ថានសួគ៌(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសម្លាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្ដាលអធ្រាត្រថា សម្លាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសម្លាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ…ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើងយកទៅឲ្យដោយព្រោះជាសម្លាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យតាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូមនោះតែងនឹងឲ្យមកអ្នក» (លូកា ១១:៥-៩)។ យើងងាយនឹងគិតថា ការជជែកគ្នាអំពីព្រះ គឺជាការបង្ហាញចេញជាចម្បងឲ្យគេដឹងថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចនិយាយអំពីព្រះអង្គ ដោយមិនមានការយល់ដឹងឲ្យបានស៊ីជម្រៅថា ព្រះអង្គជានរណា។ ជាញឹកញាប់ ភស្តុតាងដែលបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គច្រើនតែឃើញមាននៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនមិនមែននៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅកាន់អ្នកដទៃ គឺមិនមែននៅក្នុងពាក្យអ្វីដែលយើងនិយាយអំពីព្រះអង្គ តែនៅក្នុងពាក្យអ្វីដែលយើងនិយាយទៅកាន់ព្រះអង្គ។ ជាការពិតណាស់ គឺដូចដែលលោក រ៉ូបឺត មួរេយ អ៊ែមជែអិន បានសង្កេតឃើញថា «មនុស្សបង្ហាញចរិតលក្ខណៈពិតរបស់ខ្លួន នៅពេលដែលពួកគេលុតជង្គង់ចុះអធិស្ឋាននៅចំពោះព្រះ»។ ដូចនេះ ការអធិស្ឋានរបស់យើង ច្រើនតែឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលគ្មានការរីកចម្រើន និងខ្វះភាពស្និទ្ធស្នាល ជាសញ្ញាបង្ហាញថា យើងមិនមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះអង្គនោះទេ។ ប៉ុន្តែ បើសិនជាយើងមានបញ្ហានេះមែន នោះយើងអាចដឹងច្បាស់ថា អ្នកដទៃក៏មានបញ្ហាដូចនេះដែរ។ ពួកសាវ័ករបស់ព្រះយេស៊ូវក៏ចង់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ប៉ុន្តែពួកគេត្រូវការព្រះអង្គបង្រៀនពួកគេ (លូកា ១១:១)។ ព្រះយេស៊ូវក៏បានបង្រៀនពួកគេអំពី «ការអធិស្ឋាននៃព្រះអម្ចាស់» ហើយក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីការទទូចសុំរបស់មិត្តសម្លាញ់។ ក្នុងរឿងនេះ…
Read article