February 10, 2025

You are here:
ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះ​អង្គ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពីព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សម្រាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ» (លោកុប្បត្ដិ ២:៣)។ មនុស្ស​ជាតិ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះ។ យើង​មិន​មែន​ជា​សត្វ​ស្វា​ដែល​មាន​ការ​វិវត្តន៍​ខ្ពស់​ជាង​គេ​នោះ​ទេ។ មាន​តែ​មនុស្ស​យើង​ទេ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ (លោកុប្បត្ដិ ១:២៧)។ យើង​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​អាទិករ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក តែ​យើង​ក៏​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ស្នា​ព្រះ​ហស្ត​ទាំង​អស់ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ មនុស្ស​ជាតិ​មាន​ភាព​ថ្លៃថ្នូរ​រ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​គោរព​ព្រះ​អាទិករ​នៃ​យើង ហើយ​រស់​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ បើ​មនុស្ស​ជា​ស្នា​ព្រះ​ហស្ត​ដែល​ខ្ពង់ខ្ពស់​បំផុត នោះ​គោលដៅ​ធំ​បំផុត​នៃ​ការ​បង្កើត​របស់​ព្រះ​អង្គ គឺ​ដើម្បី​ឲ្យ​យើង​បាន​សម្រាក។ កាល​ព្រះ​អង្គ​បញ្ចប់​ព្រះ​រាជ​កិច្ច​នៃ​ការ​បង្កើត​ព្រះ​អង្គ​ក៏​បាន​សម្រាក។ ការ​នេះ​មិន​មាន​ន័យ​ថា ព្រះ​អង្គ​ឈប់​មាន​ព្រះ​វត្ត​មាន ឬ​សកម្មភាព​នៅ​ក្នុង​ពិភពលោក​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ឈប់​សម្រាក​ពី​ការ​បង្កើត។ ព្រះ​អង្គ​មិន​ត្រូវ​ការ​ការ​កែ​លម្អ ឬ​បន្ថែម​បន្ថយ​អ្វី​ឡើយ។ គ្មាន​អ្វី​ដែល​ត្រូវ​កែ​សម្រួល និង​ធ្វើ​ឡើង​វិញ​ទេ។ ហើយ​ការ​រៀប​ចំ​ដ៏​ធំ​របស់​ព្រះ​អង្គ ដែល​ជា​បំណង​ព្រះ​ទ័យ​សម្រាប់​មនុស្ស​ជាតិ គឺ​ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះ​អង្គ ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដ៏​អស្ចារ្យ ដែល​នៅ​តែ​បន្ត​មាន។ ក្នុង​រឿង​នៃ​ការ​បង្កើត ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នីមួយៗ ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដំបូង​សុទ្ធ​តែ​មាន​ឃ្លា «នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង»។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៧ មិន​មាន​ឃ្លា​នេះ​ទៀត​ទេ។ យើង​អាច​កាត់​ស្រាយ​ថា ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ដែល​នៅ​តែ​បន្ត​មាន ដែល​ក្នុង​នោះ ព្រះ​អង្គ​កំពុង​ជ្រើស​រើស​រាស្ត្រ​មួយ​សម្រាប់​អង្គ​ទ្រង់។ ព្រះ​អង្គ​កំពុង​នាំ​មនុស្ស​ជាតិ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ផ្គត់​ផ្គង់ និង​ការពារ​ពួក​គេ ហើយ​ប្រទាន​ការ​ប្រកប​គ្នា…

Read article
ទៅ​នេសាទ​ឲ្យ​បាន​មិត្ត​ភក្តិ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៤:១៨-២២ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ​។ ម៉ាថាយ ៤:‌១៩ នៅពេល​រសៀល​មួយ​នោះ ភែតធី(Patty) បាន​ចំណាយ​ពេល​ស្ទូច​ត្រី នៅ​មាត់​ច្រាំង​ទន្លេ ក្នុង​តំបន់​។ គាត់​ទើបតែ​បាន​ផ្លាស់ទី​លំនៅ​មក​តំបន់​នេះ ក្នុង​ពេល​ថ្មីៗ​នេះ ដូច​នេះ គាត់​មិន​សង្ឃឹមថា​អាច​ស្ទូច​បាន​ត្រី​ទេ តែ​​គាត់​ស្ទូច​ឲ្យ​បាន​មិត្ត​ភក្តិ​ថ្មីៗ នៅ​ថ្ងៃ​នោះ​។ គាត់​មិន​បាន​ដាក់​នុយ​ជន្លេន ឬ​នុយ​អ្វី​ទៀត ជាប់​ខ្សែ​សន្ទូច​របស់​គាត់​ទេ​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ប្រើ​ដង​សន្ទូច​ធំ​ហើយ​វែង ដោយ​ចង​ភ្ជាប់​កញ្ចប់​នំ​តូចៗ​នឹង​ខ្សែ​សន្ទូច ចែក​ឲ្យ​មនុស្ស​ដែល​កំពុង​ជិះ​ទូក​លេង​តាម​ខ្សែ​ទឹក នៅពេល​ថ្ងៃ ក្នុង​រដូវ​ក្តៅ​។ គាត់​បាន​ប្រើ​មធ្យោបាយ​ដ៏​ប៉ិន​ប្រសប់​នេះ ដើម្បី​រាប់អាន​អ្នក​ជិត​ខាង​ថ្មី​របស់​គាត់ ដែល​ហាក់​ដូចជា​ចូល​ចិត្ត​ញាំ​នំ​ដ៏​ផ្អែម​ឆ្ងាញ់​របស់​គាត់​។ ការ​ដែល​ភែតធី​បាន​ទៅ “នេសាទ​ឲ្យ​បាន​មិត្ត​ភក្តិ” ក្នុង​ន័យ​ត្រង់​យ៉ាង​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់ហៅ ដែល​ព្រះយេស៊ូវ​មាន សម្រាប់​លោក​ពេត្រុស និង​លោក​អនទ្រេ ដើម្បី​ឲ្យ​ពួកគេ​ដើរ​តាម​ព្រះអង្គ​អស់​មួយ​ជីវិត​។ បង​ប្អូន​ពីរ​នាក់​នេះ​ជា​អ្នក​នេសាទ​ដែល​ឧស្សាហ៍​ព្យាយាម។ ពួកគេ​កំពុង​ទម្លាក់​សំណាញ់​ចូល​ទៅ​ក្នុង​សមុទ្រ​កាលីឡេ​។ ព្រះយេស៊ូវ​ក៏បាន​បង្អាក់​ការងារ​របស់​ពួក​គេ ដោយ​ការ​ត្រាស់ហៅ​ឲ្យ​ដើរ​តាម​ព្រះអង្គ​វិញ ដោយ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​ចាត់​ពួកគេ​ឲ្យ​ចេញទៅ “នេសាទ​មនុស្ស” មិនមែន​នេសាទ​ត្រី​ទេ(ម៉ាថាយ ៤:១៩)។ បន្តិច​ក្រោយមក ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​យ៉ាង​ដូច​នេះ ដល់​អ្នក​នេសាទ​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​។ ពួក​គេ​សុទ្ធតែ​បាន​ទុក​សំណាញ់…

Read article